ភ្នំពេញ៖ ចង់ទទួលទានពោះគោទឹកប្រហុក ឆ្ងាញ់ ប្លែក និងមានរសជាតិដើមមែនទេ? ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំ ហាងអនឡាញមួយកន្លែងមានឈ្មោះថា « ពោះគោទឹកប្រហុកជំនាន់៩០ »។
« ពោះគោទឹកប្រហុកជំនាន់៩០ » ត្រូវបានគេដឹងថា មានប្រភពដើមមកពីស្រុកមេមត់ខេត្តកំពង់ចាម បច្ចុប្បន្នខេត្តត្បូងឃ្មុំ។ ដោយនៅក្នុងចន្លោះឆ្នាំ ១៩៩៦ ជាការចាប់ផ្តើមដំបូងនៅការលក់លក្ខណៈគ្រួសារ ចាប់ពីទីកន្លែងតូច រហូតមកដល់ធំ បើគិតមកដល់បច្ចុប្បន្ននេះពោះគោទឹកប្រហុកនេះបានអាយុ ២២ឆ្នាំមកហើយ ពោលគឺទាំងរសជាតិ និង ទឹកប្រហុកគឺ មានរសជាតិឆ្ងាញ់ ហើយប្លែកខុសពីហាងដទៃ។
គួរឱ្យដឹងផងដែរថា ហាងពោះគោទឹកប្រហុកជំនាន់៩០ មិនមានទីតាំង ឬជាហាងនោះទេ តែជាហាងលក់តាមអនឡាញប៉ុណ្ណោះ ដោយោកអ្នកអាចធ្វើការកំម៉ុងតាមរបៀបខាងក្រោមនេះ៖
# របៀបកំម៉ុងពោះគោ ឬ សាច់គោអាំងទឹកប្រហុកឆ្ងាញជំនាន់90 ៖
1/ធ្វើការកំម្ម៉ង់តាមឆាត ឬ ខលមកផ្ទាល់
2/កំណត់ទីតាំង និង ម៉ោងដែរចង់បាន
3/រងចាំចន្លោះពី 20-40 នាទី(អាស្រ័យទីតាំងជិត ឬ ឆ្ងាយ) បុគ្គលិកផ្នែកដឹកជញ្ជួននឹងដឹកដល់ទីកន្លែង។
(ករណីចង់បានលឿនបងៗអាចធ្វើការកំម្ម៉ង់ទុកមុនបាន)។
បន្ថែមពីនេះសម្រាប់តម្លៃក៏សមរម្យផងដែរ៖
-ពោះគោ ឬ សាច់គោអាំងទឹកប្រហុក ឈុតតូច (s) តម្លៃ 20,000៛ ឬ 5$
-ពោះគោ ឬ សាច់គោអាំងទឹកប្រហុក ឈុតធំ (L) តម្លៃ 40,000៛ ឬ 10$
រួមទាំងមានការដឹកជញ្ជូនដល់ទីតាំងក្នុងទីក្រុងភ្នំពេញ គិតសេវាដឹកតាមទីតាំង ពី 1$ ដល់ 4$ ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 097 888 1990 / 093 88 1990 ឬចូលទៅកាន់ហ្វេសប៊ុកផេក ពោះគោទឹកប្រហុកជំនាន់៩០ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក