អាត្មានិយម
ប្រពន្ធខ្លះចាស់ជាងប្ដីបីដង ដោយសារហេតុផលនៃការងារផ្ទះនិងសម្ពាធនៃគ្រួសារ។
បុរសខ្លះបានរៀបការប្រពន្ធ រួចប្រើនាងជាខ្ញុំបម្រើ។
បុរសខ្លះអង្គុយផឹកស្រានៅមុខទូរទស្សន៍ កាន់ទូរសព្ទលេងហ្វេសប៊ុក ខណៈដែលប្រពន្ធធ្វើការងារផ្ទះ ដណ្ដាំស្ល និង រៀបចំចានក្បានហត់ស្ទើរដាច់ខ្យល់ រហូតដល់ពេលចូលដេក។
ការងាររបស់នាងមិនទាន់ចប់ទេ គឺត្រូវនាងត្រូវបម្រើការងារពេលយប់សម្រាប់ស្វាមី និង ថែរក្សាគភ៌ទៀត។
មិនមានក្បួនតម្រាណាមួយបានចែងថា បើបុរសចូលរួមការងារក្នុងផ្ទះ គឺជាទោសកំហុសឡើយ។
បើបុរសរៀបការប្រពន្ធ ដើម្បីឲ្យនាងជូតផ្ទះ ដណ្ដាំស្ល និង ធ្វើការងារផ្ទះ នោះនាងមិនមែនជាប្រពន្ធឡើយ ប្រហែលនាងជាអ្នកបម្រើហើយ។
រក្សាសិទ្ធ : Bo Tuth