ភ្នំពេញ៖ អាហារបែប Street Food ពិតជាមានការពេញនិយមណាស់ នៅក្នុងការទទួលទានជុំគ្នានាពេលល្ងាចៗ ជាពិសេសគឺមានរសជាតិឆ្ងាញ់ និងមានតម្លៃថោកសមរម្យផងដែរ។
ថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំកន្លែងទទួលទានថ្មីមានឈ្មោះថា « ពងមាន់អាំងឆ្នាំងដី» ដែលមានអាហារបែបតាមផ្លូវឆ្ងាញ់ៗ ដោយមុខម្ហូបសំខាន់គឺពងមាន់អាំងឆ្នាំងដីរសជាតិពិសេស ក្តៅៗឈ្ងុយៗចេញពីក្នុងក្អមតែម្តង រួមទាំងមានអាហារផ្សេងៗដូចជាសាច់គោអាំង នំប៉័ងប័រ ប្រហិត ពងទាកូន និងអាហារមួយចំនួនជាច្រើនទៀត។
លោកអ្នកអាចរក « ពងមាន់អាំងឆ្នាំងដី» បានតាមរយៈទីតាំងស្ថិតនៅកែងផ្លូវ ៣១០ ជាប់ស្តុបទួនហ្វា ឬ (ស្តុបទួលស្វាយព្រៃ) ឬអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 098 228 398 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ពងមាន់អាំងឆ្នាំងដី