ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ព្រះនាងតូច នរោត្តម ជេណា ទ្រង់មានសមត្ថភាពពូកែខ្លាំងនៅក្នុងផ្នែកសិល្បៈ ជាច្រើនទម្រង់ទាំងផ្នែកចម្រៀង សម្តែង ការដើរម៉ូត និងក្បាច់រាំអន្តរជាតិផងដែរ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ទ្រង់បានធ្វើការបញ្ចេញនូវសំនៀង នៅក្នុងបទចម្រៀងចិនដ៏ល្បីមួយបទមានចំណងជើងថា 曲婉婷 - 我的歌声里 (You Exist In My Song) យ៉ាងពិរោះក្រអួនក្រអៅ ឯការបញ្ចេញតុងភាសាចិនរបស់ទ្រង់ ក្នុងបទចម្រៀងនេះវិញ ស្ទើរតែមិនជឿថាទ្រង់ជាជនជាតិខ្មែឡើយ ពោលគឺពិរោះដូចជនជាតិចិនយ៉ាងអ៊ីចឹង។
ព្រះនាងតូចជេនណា ត្រូវបានគ្រប់គ្នាយល់ថា រាល់បទចម្រៀងនីមួយៗរបស់ទ្រង់នីមួយៗ សុទ្ធតែពីរោះ មិនថាការលើកដាក់សម្លេង និងកាយវិការនោះទេ ជាពិសេសទ្រង់អាចនិយាយ និងច្រៀងភាសាទៀតផង ដូចជា ភាសាខ្មែរ ចិន និងអង់គ្លេសយ៉ាងគួរឲ្យសរសើរបំផុត។
សូមទស្សនាវីដេអូខាងក្រោម ៖