មុននឹងថាខ្ញុំជាមនុស្សអាក្រក់ អ្នកគួរយកកញ្ចក់ឆ្លុះមុខហើយសួរខ្លួនឯងថា ធ្លាប់ធ្វើអាក្រក់ឬអត់?

ខ្ញុំជាមនុស្សបែបណា មិនមែនត្រូវសម្រេចដោយសារមាត់មនុស្សជុំវិញខ្លួនខ្ញុំទេ។  អ្វីដែលខ្ញុំដឹងនៅពេលនេះ គឺមនុស្សគួរឲ្យខ្លាចណាស់ មនុស្សចូលចិត្តវាយតម្លៃមនុស្សដោយគ្រាន់តែមើលរូបរាងខាងក្រៅ ពេលខ្លះមិនបានប្រាំវិនាទីផង ក៏ថាខ្ញុំជាមនុស្សអាក្រក់ទៅហើយ ទាំងមិនដែលស្គាល់គ្នាពីមុនមកក៏មាន។ ហេតុអីទើបមនុស្សចូលចិត្តធ្វើបែបនេះ? ការវាយតម្លៃរបស់អ្នកដល់កម្រិតកំពូលហើយ? ទើបអាចវាយតម្លៃមនុស្សម្នាក់ភ្លាមៗនោះ!

Joker Movie Trailer 2019

តើពិភពលោកផ្លាស់ប្តូរទៅជាបែបនេះតាំងពីពេលណា? ពេលខ្លះទៀតខ្ញុំក៏លួចសួរខ្លួនឯងថា តើក្រុមមនុស្សដែលចូលចិត្តវាយតម្លៃទៅលើគេហ្នឹង តើអ្នកទាំងអស់គ្នាហ្នឹងធ្លាប់ធ្វើរឿងអាក្រក់អត់? ធ្លាប់សាងបាបអត់? ឬក៏តាំងពីកើតមកអ្នកទាំងអស់គ្នាធ្វើត្រូវរហូត??? ឈប់! ឆ្លុះកញ្ចក់មើលខ្លួនឯងសិន! មើលមុខខ្លួនឯងឲ្យច្បាស់ ថាធ្លាប់ធ្វើរឿងអាក្រក់អីខ្លះ! ថាធ្លាប់មើលងាយនរណាខ្លះ! ថាធ្លាប់សាងបាបអីខ្លះ! យកទៅដេកគិតឡើយវិញឲ្យច្បាស់ ថ្ងៃមួយអ្នកនឹងដឹងថាពាក្យដែលអ្នកវាយតម្លៃខ្ញុំនៅពេលនេះ ក៏ជាពាក្យដែលអ្នកកំពុងវាយតម្លៃខ្លួនឯងនៅពេលក្រោយដែរ។

720420_720

ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់ត្រូវក្រុមមនុស្សបែបហ្នឹងវាយតម្លៃឬអត់ទេ ប៉ុន្តែបើថ្ងៃមួយអ្នកបានជួប អ្នកនឹងដឹងថាវាជារឿងដែលគួរឲ្យខកចិត្តបំផុត ហើយក៏ជារឿងដែលខ្ញុំគួរឲ្យស្តាយបំផុតដែរ ដែលខ្ញុំត្រូវស្គាល់មនុស្សប្រភេទហ្នឹង។

រក្សាសិទ្ធអត្ថបទដោយទំព័រ៖ និទានអារម្មណ៍

Joker Movie Trailer Gq