ចង់រកកន្លែងទទួលទានអាហារស្តាប់ភ្លេង ច្រៀងលេងកម្សាន្ត ជាមួយអាហារដែលមានរសជាតិឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យ ពិតជាមិនពិបាកទៀតនោះទេ ដោយថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំហាងមួយមានឈ្មោះថា « ណាង លេង นั่งเล่น (Nang Leng - Pub & Seafood Restaurant ) »។
ណាងលេង គឺជាហាងអាហាររបៀបជា Pub ដែលមានម្ហូបអាហារឆ្ងាញ់ៗបែបគ្រឿងក្លែម និងគ្រឿងសមុទ្រជាច្រើនមុខដែលមានតម្លៃសមរម្យ ឯរសជាតិគឺឆ្ងាញ់ជាប់ចិត្តតែម្តង។ អ្វីដែលកាន់តែពិសេសហាងមួយនេះមានការតុបតែងស្រស់ស្អាតជាភ្លើងពណ៌ គំនូរលើជញ្ជាំងដ៏ស្រស់ស្អាត ថែមទាំងមានកន្លែងអង្គុយសមរម្យ អាចស្តាប់ភ្លេង ច្រៀងលេង និងផឹកជួបជុំមិត្តភក្ត្របានយ៉ាងរីករាយផងដែរ។
កាន់តែពិសេសនោះ សំរាប់អ្នកចង់ធ្វើខួបកំណើត ការកក់ទុកមុននឹងទទួលបានការ discount ដល់ទៅ 20% ថែមទាំង Free ជូន នំខេកជូនម្ចាស់ខួបកំណើតផង។
គួរឱ្យដឹងផងដែរថា ហាង ណាងលេង មានទីតាំងនៅម្តុំទូតចិន (ដោយបត់ ពីស្តុបទូតចិន តាមរបងស្ថានទូត បត់ចូលតាមស្តុបទូតចិន រាប់ផ្លូវ ទី២ បត់ស្តាំហាងនៅខាងចុង ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 095 777799 / 010 666660 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Nang Leng - Pub & Seafood Restaurant