ជាការពិតណាស់ បើទោះបីជាសិល្បៈវប្បធម៌ខ្មែរត្រូវបានបាត់បង់អស់ខ្លះដោយសារតែកត្តាសង្គ្រាមរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំក្តី តែអ្វីដែលនៅសេសសល់់ពិតជាមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន។
ជាក់ស្តែងកូនខ្មែរជំនាន់ក្រោយសុទ្ធសឹងតែជាយុវវជនមានសមត្ថភាព ជាទំពាំងស្នងប្ញស្សីពិតៗ ពោលគឺបានចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៌របស់ខ្មែរយ៉ាងភ្ជាប់ផ្ជួន តាមរយៈ ការសិក្សា ការបង្ហាញពិភពលោកនូវអ្វីដែលជាខ្មែរ។
មិនតែប៉ុណ្ណោះ ទឹកដៃស្នាដៃសិល្បករខ្មែរពិតមិនមិនអន់ជាងសម័យមហានគរនោះទេ ដោយសារតែបច្ចុប្បន្នកូនខ្មែរមួយចំនួនដែលមានដុង និងសិល្បៈខាងរូបគំនូបានបញ្ចេញស្នាដៃរាប់មិនអស់តាមរយៈការ គូរគំនូ ការច្នៃម៉ូតសំលៀក និងការគូររូបជាគំនូ 3D អស្ចារ្យជាច្រើនផ្ទាំង រហូតទទួលបានការសរសើរពីមហាជន និងអន្តរជាតិផងដែរ។
ដូច្នេះថ្ងៃនេះយើងខ្ញុំសូមលើកឡើងពីស្នាដៃគំនូរបស់វិចិត្រករកូនខ្មែរមួយចំនួន ដែលមានមហាជនកោតសរសើរជាខ្លាំង ហើយថែមទាំងជម្រុញឱ្យចេញម៉ូតពិតៗផងដែរ ព្រោះតែភាពអស្ចារ្យនៃម៉ូតគំនូទាំងអស់នេះ ៖
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Credit to Owner