សៀមរាប៖ សៀមរាបគឺជាអតីតទីក្រុងដ៏រុងរឿងតាំងពីសម័យអង្គរ រហូតមកទល់ពេលនេះក៏បានក្លាយទៅជាខេត្តទេសចរណ៍លេខ១ប្រចាំប្រទេស ដែលមានប្រាសាទបុរាណរាបរយ រួមទាំងមានកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើនកន្លែងសម្រាប់ស្វាគមន៍ភ្ញៀវមកកម្សាន្តទាំងជាតិ និងអន្តរជាតិផងដែរ។
សម្រាប់អ្នកដែលមកលេងសៀមរាប និងចង់ទទួលបានបរិយាកាសបែបបុរាណខ្មែរពិតៗ តែមានភាពប្រណីត « ក្នុងស្រុក » សូមណែនាំទីកន្លែងស្នាក់នៅថ្មីមួយកន្លែងមានឈ្មោះថា « ឦសាន (Isann Lodge)»។
ឦសាន (Isann Lodge) គឺជាកន្លែងស្នាក់នៅមួយដែលហាក់បីដូចជារៀបចំបានយ៉ាងបាតតាមបែបធម្មជាតិពិតៗ ដូចជាបន្ទប់ស្នាក់នៅបានរចនាឡើងតាមបែបខ្មែរបុរាណយ៉ាងស្រស់ស្អាត តែមានភាពទំនើប និងប្រណីតមែនទែន ថែមទាំងមានសួនច្បារ និងសួនបន្លែព័ទ្ធជុំវិញយ៉ាងស្រស់ស្អាតទៀតផង។
បើទោះបីជា ឦសាន (Isann Lodge) មិនមែនជាសណ្ឋាគារ ឬរីហ្សត តែការរៀបចំមិនខុសពីសណ្ឋាគារទំនើបៗនោះទេ ក្រៅពីបរិយាកាសស្នាក់នៅល្អនោះ ថែមទាំងមានអាងហែលទឹកធំទូលាយហែលកម្សាន្តលេង អ៊ីនធើណេតល្បឿនលឿន និងFree អាហារពេលព្រឹកយ៉ាងឆ្ងាញ់ពិសារផងដែរ។
គួរឱ្យដឹងផងដែរថា Isann Lodge មានទីតាំងស្ថិតនៅភូមិ ចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ព័ត៏មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 077 587 902 / 012 926 562 ឬ អ៊ីម៉ែល info[at]isannlodge.com៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក