ក្នុងការដើរកំសាន្ត ការចេះរៀបចំសំលៀកបំពាក់បានច្រើនវាជារឿងសំខាន់ ដូចនេះយើងគួរតែដឹងពីល្បិចមួយចំនួនដែលយើងអាចរៀបចំសំលៀកបំពាក់យ៉ាងអោយបានច្រើន ជាពិសេសអ្នកដែលចូលចិត្តដើរកំសាន្ត បើយើងមិនដឹងពីររបៀបក្នុងការរៀបចំសំលៀកបំពាក់យើងទេ ច្បាស់ជាមិនអាចយកសំលៀកបំពាក់បានច្រើនទេ។
ក្នុងនោះដែលយើងបានរៀបចំគន្លឹះទាំងនោះប្រាប់អ្នកទាំងអស់គ្នា
1. របៀបបត់ស្រោមជើង
ក្នុងការដើរកំសាន្ត យើងប្រកដណាស់ត្រូវការស្រោមជើង ដោយសារយើងចាំបាច់ក្នុងការដើរច្រើន ដូចនេះយើងគួរដឹងពីរការរៀបចំស្រោមជើង
2. របៀបបត់ខោទ្រនាប់ រឺ ខោលីអូ
វាជារបស់ដែលយើងមិនអាចខ្វះបានហើយយើងច្បាស់ជាចាំបាច់យើងទៅតាមខ្លួនរាល់ថ្ងៃនិងរាល់ពេលទៀតផងការពិតវាជារបស់តូចទេប៉ុន្តែបើយើងមិនដឹងរបៀបបត់វាវាក៏ធ្វើអោយវ៉ាលីយើងអស់កន្លែងដាក់របស់ផ្សេងដែរ
3. របៀបបត់រ៉ូប អោយតូច
មនុស្សស្រីច្បាស់ណាស់ រ៉ូបពេលដើរលេង ពិតជាសំខាន់ក្នុងការយកតាមជាមួយ ដើម្បីបានរូបភាពស្អាត រ៉ូបច្បាស់ជាដាក់ទៅច្រើនមិនខាន យើងគួរដឹងថាធ្វើម៉េចបានដាក់រ៉ូបបានច្រើន បត់របៀបណា មើលតាមរូបខាងក្រោមនេះ
4. របៀបបត់ខោកាប៉ូយ
ខោកាប៉ូយមានកំរាស់ក្រាស់ យើងគួរដឹងថាបត់យ៉ាងណាអោយតូច ស្រួលដាក់ក្នុងវ៉ាលី
5. របៀបបត់ អាវយឺត
អ្នកណាក៏ពាក់អាវយឺតដែរ អាវយីតស្រួលបត់ ហើយយើងគួរដឹងថា យើងគួរបត់យ៉ាងមេចអោយតូចដាក់ចូលវ៉ាលីកុំអោយអស់កន្លែងធំ មើលតាមរូបខាងក្រោម
6. របៀបបត់អាវ
ងាយៗ មើលតាមរូបខាងក្រោម ត្រឹមតែ ៦ ជំហានតែប៉ុណ្ណោះ យើងបត់បានអាវតូចជាការស្រេច
7. របៀបបត់ អាវ hoodie
អាវ hoodie មានទំហំធំ បើយើងអត់ដឹងពីរបៀបបត់អាវហ្នឹងទេ អាចធ្វើអោយយើងអស់ កន្លែងច្រើន
ចុងក្រោយ យើងត្រូវចេះរៀបរបស់ទាំងអស់ហ្នឹងដាក់បញ្ចូលគ្នា តាមលំដាប់លំដោយ
រៀបអាវយឺតមុនគេ តាមលំដាប់លំដោយអោយបានត្រឹមត្រូវ
ដាក់ខោកាប៉ូយ និង អាវផ្សេងៗ បន្តបន្ទាប់
យករបស់តូចៗ ដូចជាស្រោមជើងដាក់ក្រោយគេ តាមប្រលោះតូចៗនៃវ៉ាលីស
Credit writer: Hollong
កែសំរួល និងបកប្រែពី Spice