យើងគ្រប់គ្នាប្រាកដជាបានដឹងច្បាស់ហើយថា ខ្សែភាពយន្តហូលីវ៉ូតពិតជាមានស្នាដៃខ្លាំងក្លាណាស់ នៅក្នុងការថត និងការកាត់តប្លង់ក្នុងសាច់រឿងនីមួយៗ ដែលស្ទើរតែគ្មានណាជឿឡើយណា ភាពយន្តទាំងនេះសុទ្ធតែប្រើប្រាស់នូវបច្ចេកទេស និងកម្មវិធីទំនើបៗកាត់ត ព្រោះតែរាល់សាច់រឿង និងប្លង់ក្នុងភាពយន្តនីមួយៗហាក់បីដូចជាពិតៗ និងស្តែងៗខ្លាំងពេក។
ចំពោះខ្សែភាពយន្ត រឿង MIB: Men In Black ដែលកំពុងតែចាក់បញ្ចាំងនៅគ្រប់បណ្តារោងភាពយន្ត និងបានចូលរួមសម្តែងដោយតារាល្បីឈ្មោះសាច់ដុំធំៗ Chris Hemsworth (Agent H) និង Tessa Thompson (Agent M) វិញ ក៏បានទទួលបានការគាំទ្រច្រើនផងដែរ ដោយសារតែមានក្បាច់វាយប្រហារដោយប្រើអាវុធបែបវិទ្យាសាស្រ្តទំនើបធ្វើឱ្យអ្នកទស្សនាស្លុងចូលទៅក្នុងសាច់រងទាំងមូល។ តែបើក្រឡេកមកមើលសកម្មភាពនៃការថតជាក់ស្តែង រឿង MIB: Men In Black ក៏មានការថត និងកាត់តមិនខុសពីសាច់រឿងហូលីវូតដទៃទៀតនោះទេ។
នៅក្នុងរឿង Men in Black: International ត្រូវបានគេដឹងថា បានប្រើប្រាស់កម្មវិធីខ្លាំងៗ និងទំនើបដែលមានដូចជា DNEG, Method Studios, Rodeo FX, Imageworks VFX នៅក្នុងកាត់តប្លង់ VFX ក្នុងខ្សែភាពយន្តទាំងមូល ដែលធ្វើឱ្យសាច់រឿងបង្កប់ដោយការវាយប្រហារពីកន្លែងមួយទៅកន្លែងប្រកបដោយភាពរស់រវើក ជាពិសេសសាច់ចម្លែកវិញហាក់មានភាពឥតខ្ចោះដូចជាសត្វពិតៗដែរ ។
ដូច្នេះចង់ដឹងថា តើការថតជាកស្តែង និងការកាត់តរួចមានភាពខុសប្លែកគ្នាអស្ចារ្យប៉ុណ្ណា មកតាមដានជាមួយយើងខ្ញុំទាំងអស់គ្នា ៖
ប្រភព៖ ពោតផ្ទុះ-PopcornKH