ភោជនីយដ្ខានចូលចិត្ត គឺជាភោជនីយដ្ឋានទើបតែបើកថ្មី តែទទួលបានការពេញនិយមមកទទួលទានផង និងកម្សាន្តផងយ់ាងច្រើនកុះករស្ទើរមិនដាច់ ជាពិសេសថ្ងៃសម្រាក ឬថ្ងៃបុណ្យគឺមានអ្នកកម្សាន្តពេញៗតែម្តង។
ភោជនីយដ្ឋានដែលបម្រើអាហារទទួលទានបែបស្រុកស្រែជនបទដ៏ឆ្ងាញ់ពិសារមួយនេះ មានភាពល្បីល្បាញដោយសារតែ ទីតាំងភោជនីយដ្ឋានទាំងមូលមានការតុបតែង និងលំអដោយដើមឈើតូចធំគ្រប់ប្រភេទមានលក្ខណៈធម្មជាតិ អមនឹងផ្ទៃទឹកបឹងក្បែរទីនោះផង ធ្វើឱ្យការមកលេងទីនេះផ្តល់នូវចំណីអារម្មណ៍ប្លែក និងត្រជាក់ចិត្តទៀតផង។
ក្រៅពីការតែងលំអរដោយដើមឈរ និងសួនផ្កាដ៏ស្រស់ស្អាត ភោជនីយដ្ឋានពេញចិត្ត មានស្ពានដើរឆ្លងយ៉ាងស្រស់ស្អាត មានរូបរាងជាបេះដូងឱ្យថតរូបកម្សាន្តដែលមើលមួយភ្លែតស្មានតែកោះបាលី ថែមទាំងមានកញ្ជុះឱ្យអង្គុយលេង និងទទួលទានអាហារបានយ៉ាងរីករាយផងដែរ។
គួរឱ្យដឹងផងដែរថា « ភោជនីយដ្ឋាន ចូលចិត្ត » មានទីតាំងលើផ្លូវជាតិលេខ១ ដោយបត់ចូលទៅផ្លូវរោងចក្រថៃហ្គឺជាតិប្រហែល ១ គីឡូ ជិតទូរទស្សន៍ហង្សមាស ឬអាចទំនាក់ទំនងសាកសួរ និងកក់ទុកជាមុនតាមរយៈលេខទូរស័ព្ទ 010 221 678/ 077 887 739៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក