អាហារជប៉ុន អ្នកណាៗក៏ដឹងដែរថា ជាប្រភេទអាហារសុខភាព ដែលភាគច្រើនមានគ្រឿងផ្សំបែបធម្មជាតិ គិតដល់សុខភាពជាធំ ជាពិសេសជាប្រភេទអាហារបែបសាច់ត្រី និងបាយតែប៉ុណ្ណោះ។ ដោយការរកទទួលទានអាហារបែបជប៉ុននៅស្រុកខ្មែរពិតជាងាយស្រួលណាស់ ដោយអាហារបែបជប៉ុនបានបើកជាច្រើនសាខា និងច្រើនហាងដើម្បីបម្រើជូនជាអាហារឆ្ងាញ់ៗសម្រាប់អ្នកដែលចូលចិត្តអាហារជប៉ុន និងស្រលាញ់សុខភាពតែម្តង។
ដូច្នេះថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំហាងអាហារជប៉ុនមួយកន្លែង ដែលកំពុងតែមានការពេញនិយមថា មានម្ហូបជប៉ុនឆ្ងាញ់តម្លៃសមរម្យ ជាពិសេសគឺអាហារជាប្រភេទ ស៊ូស៊ី នោះគឺហាង « Sushi Chef » ។
Sushi Chef មានបម្រើប្រភេទអាហារស៊ូស៊ីច្រើនបែបច្រើនយ៉ាងឱ្យជ្រើសរើសសុទ្ធតែឆ្ងាញ់ៗ ប្រកបដោយអនាម័យ និងសុខភាពខ្ពស់ សូម្បីមើលតែរូបរាងក៏គួរឱ្យចង់ទទួលទានដែរ។ នៅក្នុងនោះលោកអ្នកអាចរើសជាឈុតអាហារជប៉ុនទៅតាមប្រភេទនីមួយៗបាន ដោយឈុតតូចមានចាប់ពីតម្លៃ 2$ ជាង 10$ ឡើងទៅប៉ុណ្ណោះទៅតាមប្រភេទ និងទំហំនៃអាហារទាំងនោះ ។
សម្រាប់អ្នកដែលចង់សាកល្បងហាងអាហារបែបជប៉ុនមួយនេះ អ្នកអាចរកហាង Sushi Chef បានទាំង ៤សាខាទាំងនេះ ៖
-សាខាទី១ Sushi chef ផ្លូវមុនីវង្ស ផ្ទះលេខ 473Eo ផ្លូវមុនីវង្សជិត Phnom Penh tower លេខទូរស័ព្ទ 010 913 913(smart) / 012 68 60 50(mobile)
-សាខាទី២ Sushi Chef បឹងកេងកេង ផ្ទះលេខ 39Eo ផ្លូវ 352 (ចន្លោះផ្លូវ 63 និងផ្លូវមុនីវង្ស) លេខទូរស័ព្ទ 010 913 913(smart)
-សាខាទី៣ Sushi Chef ទួលទំពូង ផ្ទះលេខ 28Eo ផ្លូវ 460 ( ចន្លោះផ្លូវ 135 និងផ្លូវ155 )លេខទូរស័ព្ទ 081 913 913(smart)
-សាខាទី៤ Sushi Chef TK ទួលគោក ផ្ទះលេខ 18Eo ផ្លូវ 337(ហៅផ្លូវបុរី សាន់វ៉េ) ,នៅជិតផ្លូវ 528 លេខទូរស័ព្ទ 087 913 913(smart) / 017 335 387(Mobitel) ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក