ភ្នំពេញ៖ អាចជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដែលធ្វើឱ្យខ្មែរមួយចំនួនស្រឡាំងកាំង ដែលមិននឹកស្មានថា នៅខ្មែរយើងមានផ្លូវតូចមួយតែមានរូបគំនូរប្រកបដោយសិល្បៈរស់រវើកលើជញ្ជាំងស្អាតបែបនេះសោះ នោះគឺ ផ្លូវ ALLEY 240 ½ ។
តំបន់ប្លុកឌឿងហែម ALLEY 240 ½ និងត្រូវបានបរទេសហៅថា «Ali Way» មានសិល្បៈគំនូរលើជញ្ជាំងជាច្រើន បង្កើតជាដងផ្លូវប្រកបដោយសិល្បៈគំនូគួរជាទីគយគន់ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកកម្សាន្តដែលកាលពីមុនៗគឺមានតែជនបរទេសតែប៉ុណ្ណោះដែលស្គាល់ ឬកម្រមានអ្នកទៅដល់ និងស្កាល់ទីតាំងច្បាស់ណាស់។
ផ្លូវប្រកបដោយសិល្បៈដ៏ស្រស់ស្អាតនេះមិនត្រឹមតែមានរូបគំនូលើជញ្ជាំងស្រស់ស្អាទេ តែមានលាក់បង្កប់ហាងទំនិញតូចៗ ភោជនីយដ្ឋាន ហាងសំលៀកបំពាក់ និងបារមួយចំនួនផងដែរ។ ជាពិសេសគំនូរនៅលើជញ្ជាំងតាមផ្លូវនេះ ត្រូវបានគេដឹងថាមានការផ្លាស់ប្តូរជារៀងរាល់ឆ្នាំផងដែរ ពោលគឺខ្ទង់ប្រមានជា កន្លះឆ្នាំ ឬ១ឆ្នាំម្តង។
គួរឱ្យដឹងផងដែរថា ផ្លូវ ALLEY 240 ½ (Ali Way) មានទីតាំងស្ថិតនៅ ម្ខាងនៅតាមវិថី ឧកញ៉ា ឈុន (ផ្លូវ ២៤០) ខាងត្បូងរបងព្រះរមរាជវាំង និងម្ខាងទៀតនៅលើ ផ្លូវ ២៤៤ ខាងជើងរបងវត្តបុទុម៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ พาเธอไป Journey/ Anthony Lefferts / Goanywhere/ โตแล้วไปไหนก็ได้ / Duangta Wisetsuwan
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក