ខ្ញុំមិនស្ដាយក្រោយទេ ដែលបានស្គាល់អ្នក តែអ្វីដែលខ្ញុំស្ដាយបំផុតគឺ មិនគួរដេីរចូលជ្រៅពេកក្នុងជីវិតអ្នក

ខ្ញុំមានសំណាងដែលបានស្គាល់អ្នក មាននិស្ស័យទើបអាចបានស្រឡាញ់អ្នក តែអ្វីដែលគួរឱ្យស្ដាយគឺ ខ្ញុំ និងអ្នកមិនអាចមានអនាគតជាមួយគ្នាឡើយ។

តាំងពីស្គាល់អ្នក រហូតដល់ស្រឡាញ់អ្នក ទោះបីពេលខ្លះ ខ្ញុំខឹង អន់ចិត្តនឹងអ្នក ឯកាព្រោះតែអ្នកច្រើនប៉ុនណា ខ្ញុំក៏មិនដែលស្ដាយដែលស្រឡាញ់អ្នក ក៏រឹតតែមិនស្ដាយដែលបានស្គាល់អ្នកនោះឡើយ។ ប៉ុន្តែអ្វិដែលខ្ញុំស្ដាយបំផុតគឺ ខ្ញុំជ្រុលជ្រួសលើចិត្ត និងមនោសញ្ចេតនាខ្លួនឯង ខ្ញុំស្ដាយដែលដើរចូលទៅជ្រៅពេកក្នុងជីវិតអ្នក ខ្ញុំដើរទៅឆ្ងាយពេកក្នុងជីវិតអ្នក ឆ្ងាយហួសដែលពិបាកនឹងត្រឡប់ក្រោយ ខ្ញុំចូលទៅឆ្ងាយហើយ សុំទោស!ដែលមិនអាចឈប់ស្រឡាញ់អ្នក។

មិនមែនចង់ឈប់ស្រឡាញ់អ្នក មិនមែនហត់នឿយព្រោះតែស្រឡាញ់អ្នក តែការដែលស្រឡាញ់អ្នក វាពិតជាពិបាកនឹងសម្លឹងមុខអ្នក វាពិបាកដែលខ្ញុំបានត្រឹមតែមើលមុខអ្នក មានឈ្មោះត្រឹមជាមិត្តល្អ​ មនុស្សល្អនៅក្រៅចិត្តអ្នកតែប៉ុណ្ណេាះ។

យល់អារម្មណ៍មួយនេះទេ អារម្មណ៍ដែលដើរចូលទៅជ្រៅក្នុងមនោសញ្ចេតនាស្នេហា តែបានត្រឹមតែជាការធ្វើដំណើរ វង្វេងក្នុងអារម្មណ៍ស្រឡាញ់មួយនេះតែម្នាក់ឯង។ ខ្ញុំខ្លួនឯងមិនល្អ ខ្ញុំមិនចេះឃាត់ចិត្តខ្លួនឯង ខ្ញុំមិនអាចហាមចិត្តខ្លួនឯង ចុងក្រោយ ខ្ញុំលំបាកខ្លួនឯង ខ្ញុំក៏ធ្វើឱ្យអ្នកទើសទាល់ថែមទៀត សុំទោស! សុំទោសពិតមែន​ សុំទោស! ដែលខ្ញុំមិនអាចឈប់ស្រឡាញ់អ្នក សុំទោស!ដែលមិនអាចត្រឡប់ក្រោយបាន៕

66268431_641276749686088_1891495144662761472_n

66737979_641276689686094_6763794096369696768_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ