សៀមរាប៖ ប្រសិនជាអ្នកចង់ធ្វើដំណើរកម្សាន្តទៅលេងខេត្តសៀមរាប អ្នកប្រាកដជាត្រូវការកក់កន្លែងស្នាក់នៅទុកជាមុន ដើម្បីការពារខ្វះកន្លែងស្នាក់នៅផង និងដើម្បីធានាថាកន្លែងស្នាក់នៅរបស់អ្នកមានផាសុកភាពល្អផងដែរ ដើម្បីឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានភាពរីករាយទ្វេរដង។
នៅក្នុងនោះ ដើម្បីការស្នាក់នៅរបស់អ្នកកាន់តែស្រស់ថ្លា និងប្តូរបរិកាសឱ្យកាន់តែរីករាយប្លែកផងនោះ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំកន្លែងស្នាក់នៅមួយកន្លែងដែលមិនសូវមានអ្នកស្គាល់តែមានភាពនិយមខ្លាំងសម្រាប់ជនបរទេស នោះគឺ « ម៉ូដែលអង្គររីសត (Model Angkor Resort) »។
ស្ថិតនៅក្នុងរបងយ៉ាងធំស្កឹមស្កៃ ស្ទើរតែមើលខាងក្រៅមិនឃើញនោះ មិននឹកស្មានថានៅខាងក្នុងគឺជា ម៉ូដែលអង្គររីសត (Model Angkor Resort) ដែលមានការរចនាតុបតែងជាលក្ខណៈស្នាក់នៅរចនាបថបែបបុរាណលាយសម័យដ៏ស្រស់ស្អាតទាក់ភ្នែកបែបនេះនោះឡើយ។
លើសពីនេះ ការស្នាក់នៅ ម៉ូដែលអង្គររីសត (Model Angkor Resort) ក៏មានការបម្រើជូនសេវាកម្មបន្ថែមជាច្រើនទៀតដោយឥតគិតថ្លៃដូចជា៖ អាហារប៊ូហេ្វពេលព្រឹកដ៏ច្រើនមុខ មានអាងហែលទឹកពីរ ទឹកប្រៃមួយ និងទឹកសាបមួយ ដ៏ទំទូលាយឱ្យភ្ញៀវមកស្នាក់នៅហែលលេងកម្សាន្ត ស្ទីម និងសោណា ការដឹកជញ្ជូនទៅមកពីព្រលានយន្តហោះ ផ្ដល់ជូននូវការម៉ាស្សាជើងរយ:ពេល៣០នាទីក្នុងអំឡុងពេលស្នាក់នៅ(សំរាប់តែ១ពេល) ប្រើប្រាស់ WiFi ដោយឥតគិតថ្លៃ បញ្ចុះតម្លៃ២០%ទៅលើសេវាកម្មស្ប៉ា និងម៉ាស្សា ជាពិសេសគឺមានកន្លែងចតរថយន្តដ៏ធំទូលាយនៅក្នុងរីសតផងដែរ។
ម៉ូដែលអង្គររីសត (Model Angkor Resort) មានអាសយដ្ឋាននៅតាមផ្លូវបាក់ខែងក្រុងសៀមរាបចំងាយ 1.6km ពី Pubstreet ដោយលោកអ្នកអាចសាកសួរព័ត៌មាន និងធ្វើការកក់ទុកតាមរយៈលេខទូរស័ព្ទ 015 624 555 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Model Angkor Resort