សៀមរាប៖ លោកយាយទុរគតម្នាក់ដែលកំពុងតែរស់នៅភូមិដាច់ស្រយាលមួយនៅខេត្តសៀមរាប បើទោះបីជាមានអាយុច្រើនយ៉ាងណាក្តី តែនៅប្រឹងប្រែងប្រកបរបរធ្វើធូបតាមបែបបុរាណទៅតាមសម្មាអាជីវោខ្លួនឯងដើម្បីចិញ្ចឹមជីវិត។
បើយោងតាមគណនី Dyna Pisith ដែលបានចុះផ្តិតរូបភាពនៃជីវភាព និងសកម្មភាពនៃការធ្វើធូបតាមបែបបុរាណរបស់លោកយាយកម្សត់ម្នាក់នេះ ក៏បានសរសេរររៀបរាប់ថា៖ « The Cambodia Traditional Incenses Maker
ទម្រាំបានធូប១ដើមមិនម៉ែនស្រួលទេ, លោកយាយអាយុ៨០ឆ្នាំរស់នៅភូមិដាច់ស្រយ៉ាលក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។ គាត់ធ្វើធូបបូរាណលក់ដើម្បីចីញ្ចឹមជីវិត បើបងប្អូនជួយគាំទ្រធូបគាត់អាចសួរនាំតាមខ្ញុំបាន»។
ដូច្នេះអ្នកដែលចង់ទាក់ទងទិញធូបបុរាណរបស់លោកយាយ និងចង់ផ្តល់ជំនួយដល់លោកយាយ លោកអ្នកអាចសាកសួរទិញធូប និងព័ត៌មានពីម្ចាស់គណនី Dyna Pisith នេះបាន៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Dyna Piseth