ភ្នំពេញ៖ រឿងខ្លីមួយដែលបានផលិតដោយក្រុមការងាររបស់ MSA Marketing Solutions Asia Ltd ក្រោមចំណងជើងថា «ឱកាស» ហាក់ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកនិយមលេងបណ្ដាញសង្គមហ្វេសបុកជាច្រើន ដោយសារសាច់រឿងដ៏ទាក់ទាញ បែបកំប្លែង តែបង្កប់សារអប់រំ គួរឱ្យកត់សម្គាល់។
«ឱកាស» គឺជាចំណងជើងនៃរឿងខ្លីមួយ ស្ដីពីបុរសម្នាក់ដែលតែផ្ដល់ឱកាសដល់មនុស្សជុំវិញខ្លួន និងលើកទឹកចិត្តដល់មនុស្សគ្រប់គ្នា ទោះបីពេលខ្លះ ត្រូវបានមនុស្សមួយក្រុមតែងចាំមើលបំណាំក៏ដោយ។ សាច់រឿងរយៈពេលប្រហែល ៥នាទីនេះ បានទាក់ចិត្តអ្នកលេងបណ្ដាញសង្គមជាច្រើនដែលធ្វើឱ្យមានអ្នកទស្សនាដល់ទៅជាង ៣០ម៉ឺននាក់ឯណោះ។ ឱកាស គឺជាការផ្ដល់ឱ្យ ហើយគ្រប់គ្នាគួរទទួលបាន ឱកាស ទោះអតីតកាលគេបែបណា ក៏គេនៅតែអាចទទួលបានឱកាស ដើម្បីកែប្រែដែរ>
ដើម្បីកុំឱ្យខាតពេលយូរ ទស្សនារឿង «ឱកាស» ទាំងអស់គ្នា៖