សៀមរាប៖ រីហ្សតនៅខេត្តសៀមរាប បាននឹងកំពុងតែមានការកើនឡើងជាច្រើនកន្លែង ដើម្បីបម្រើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកស្នាក់នៅប្រកាបដោយផាសុកភាព និងរីករាយនៅក្នុងដំណើរកម្សាន្តនៅខេត្តដែលទាក់ទាញភ្ញៀវទេសចរណ៍លេខ១ ប្រចាំប្រទេសកម្ពុជា។
តែប្រសិនជាលោកអ្នកចង់ ស្នាក់នៅកន្លែងដែលស្រស់ស្អាតថ្មី ជាពិសេសមានការកែច្នៃបែបសម័យអតីតកាលទៀតនោះ «ក្នុងស្រុក » សូមណែនាំកន្លែងពិសេសថ្មីមួយ ដែលកំពុងតែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកស្នាក់នៅ នោះគឺ « សណ្ឋាគារ Memoir Palace Resort & Spa »។
សណ្ឋាគារ Memoir Palace Resort & Spa គឺជាអគាររស្នាក់នៅដែលមានភាពទំនើប លាយឡំនឹងការរចនាម៉ូតបែបបុរាណ ដោយអគារត្រូវបានសាងសង់ឡើងតាមម៉ូដក្នុងសម័យឆ្នាំខ្ទង់ទសវត្សរ៍ ៦០ ។ អគារស្នាក់នៅនីមួយៗគឺសាងសង់ដូចជាម៉ូតវីឡា ដោយវីឡានីមួយៗសុទ្ធតែរចនាដោយយកលំនាំគំរូតាមផ្ទះខ្មែរ ហើយមួយវីឡា មាន៨បន្ទប់ធំៗ បំពាក់ដោយគ្រឿងសង្ហារឹមបុរាណ លាយឡំនឹងសម័យធ្វើឱ្យអ្នកមកស្នាក់នៅមានអារម្មណ៍ស្រស់ស្រាយ ប្លែកតែម្តង។
បន្ថែមពីនេះ សណ្ឋាគារដ៏ល្អប្រណិតមួយនេះថែមទាំងមានអាងហែលទឹកដ៏ធំល្វឹងល្វើយ មានកន្លែងថតរូបស្អាតៗជាមួយនឹងការដាក់តាំងរបស់របរខ្មែរដូចជា ស៊ីក្លូ ថែមទាំងមានភោជនីយដ្ឋានដែលមានមុខម្ហូបខ្មែរ និងបរទេសប្រកបដោយអនាម័យខ្ពស់ និងរសជាតិឆ្ងាញ់។ ជាពិសេសគឺមានទីធ្លាធំទូលាយ ដែលអាចធ្វើកម្មវិធីជប់លៀង ឬរៀបចំតុទទួលទានអាហារក្រោមពន្លឺភ្លើងទៀនប្រកបដោយភាពរ៉ូមែនទិក សម្រាប់គូស្នេហ៍ ឬគូស្វាមីភរិយាថ្មីដែលចង់រកពេលវេលាក្រេបចន្ទទឹកឃ្មុំផងដែរ។
គួរឱ្យដឹងផងផងដែរថា សណ្ឋាគារ Memoir Palace Resort & Spa មានទីតាំងនៅ ផ្លូវផ្សារក្រោម ភូមិវិហារចិន ឃុំស្វាយដង្គំ ខេត្តសៀមរាប ផែនទី៖ https://goo.gl/maps/65SWoWgEYVH2 វេបសាយ៖ http://www.memoirepalace.com ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 063 766 588 / 069 285 888។ ដោយសណ្ឋាគារនេះមិនត្រឹមតែមានកន្លែងស្នាក់នៅ តែមានបម្រើជូននូវសេវាកម្មជាច្រើនដូចជា Yoga, Spa, Pre-Wedding, Cooking Class, Cocktail Class, Tour Arrangement និងរៀបចំកម្មវិធីផ្សេងៗជាច្រើនទៀត៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Memoire Palace Resort & Spa - Siem Reap