ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានក្លាយទៅជារឿងមហាសោកនាដកម្ម និងរន្ធត់បំផុត ដែលមិនធ្លាប់កើតមាននៅកម្ពុជា។ រឿងដ៏សោកសង្រេងមួយនេះ មិនត្រឹមតែជាមហាសោកស្តាយបំផុតរបស់ប្រជាជនកម្ពុជានោះទេ សូម្បីតែមហាជនពិភពលោកក៏រន្ធត់ភ្ញាក់ផ្អើល និងសម្តែងនូវសេចក្តីសោយស្តាយបំផុតនៃការបាត់បង់អាយុជីវិត និងរងរបួសយ៉ាងច្រើននៃកម្មករដែលជាប់នៅក្នុងអគារផងដែរ។
នៅក្នុងនោះ សូម្បីតែស្ថានទូតជប៉ុននៅកម្ពុជា ក៏ចេញមុខមកសម្តែងនូវសាររំលែកទុក្ខផងដែរ ដោយ គណីនីផេក Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហោះសាររំលែកទុក្ខលើគណនីផេកហ្វេសប៊ុកជាផ្លូវការរបស់ខ្លួនថា៖ «សាររំលែកទុក្ខពីឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧប្បត្តិវហេតុបាក់អាគារដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា នៅខេត្តព្រះសីហនុ។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះទៅកាន់សុគតិភព»។
គួរឱ្យដឹងផងដែថាប្រតិបត្តិការសង្គ្រោះរុករងរនរងគ្រោះ មកទល់ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ មានចំនួនអ្នកស្លាប់កើនដល់២៥នាក់ និងអ្នករបួស២៤នាក់ ដោយក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀតផងដែរ៕