កុំបន្ទោសនាងដែលមិនទុកចិត្តអ្នក តែគួរបន្ទោសខ្លួនឯង ដែលធ្វើឱ្យនាងមិនទុកចិត្ត …

មនុស្សពីរនាក់ស្រឡាញ់គ្នា ច្បាស់ណាស់ថា ត្រូវតែជឿជាក់ ទុកចិត្តគ្នា បើមិនទុកចិត្តគ្នា កុំស្រឡាញ់គ្នាអី។

ប៉ុន្តែមនុស្សស្រីមួយចំនួន ចូលចិត្តខឹងរករឿង សង្ស័យមិនទុកចិត្ត ជាហេតុធ្វើឱ្យមនុស្សប្រុស ធុញទ្រាន់ ខឹងសម្បារ ហើយគិតថា នាងមិនទុកចិត្តខ្លួន នាងពូកែតែរករឿង ... តែមុននឹងអ្នកខឹងនឹងនាង ធុញទ្រាន់តែនាងមិនទុកចិត្តអ្នក ចុះអ្នកមានបានសួរខ្លួនឯងហើយឬនៅថា តើអ្នកធ្វើខ្លួនបែបណា? អ្នកមានបានសាងទំនុកចិត្ត និងភាពជឿជាក់ឱ្យនាងឃើញដែរទេ?

ជាការពិត មនុស្សប្រុសខ្លះ ធ្វើខ្លួនផ្ដេចផ្ដាស ដើរហើយចេញក្រៅ ចូលចិត្តធ្វើខ្លួនគួរឱ្យសង្ស័យ លេងសើចនៅក្រោយខ្នងនាង បើធ្វើខ្លួនបែបហ្នឹង តើឱ្យនាងជឿជាក់ និងទុកចិត្តអ្នកបានដោយរបៀបណា? ទោះមនុស្សស្រីចិត្តទូលាយបែបណា ក៏នាងទទួលយកមិនបានដែរ ប្រាកដជាខឹងរករឿងឈ្លោះគ្នាហើយ។

មុននឹងខឹងនាង ស្ដីបន្ទោសនាង ថានាងជាមនុស្សស្រីរឿងច្រើន ពូកែមានបញ្ហា មិនទុកចិត្តអ្នក អ្នកត្រូវបន្ទោស និងសួរខ្លួនឯងឱ្យបានច្បាស់ ថាយើងខ្លួនឯងធ្វទង្វើអ្វីខ្លះ បានជានាងមិនទុកចិត្តអ្នក?

0f5cdff09323f021ea271554f5932922

65d4ce91e08d782b1e40f39d24c8bb38

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ