មុននឹងចង់បែក ចែកផ្លូវគ្នា ចូរគិតដល់ចំណុចទាំងអស់នេះសិន

ដឹងថា សម័យនេះហើយខ្វះអី ប្រុសពេញដី ស្រីពេញនគរ បែកមួយ អាចរកបានមួយទៀត គ្មានអ្នកណាមកសម្ងំខូចចិត្ត ទឹកភ្នែក នៅអាឡោះអាល័យអ្នកចាស់ទេ។ តែពេលខ្លះ វាក៏មិនគួរណា សាងស្នេហា ទីពីរ ទីបី ម្ដងហើយម្ដងទៀត ដដែលៗនោះឡើយមែនអត់? ស្រឡាញ់គ្នាត្រូវតែប្រាកដ ដូច្នេះពេលសម្រេចចិត្តបែកគ្នា ក៏ត្រូវតែស្វែងរក និងយល់ឱ្យប្រាកដពីការបេកនេះដែរ មិនមែនចង់បែកក៏បែកតាមតែចិត្ត និងអារម្មណ៍នោះទេ។

ខាងក្រោមនេះ ជាចំណុចដែលយើងត្រូវគិត មុននឹងសម្រេចចិត្ត ចង់បែកចែកផ្លូវគ្នា ៖

១. ថ្ងៃដែលចាប់ផ្ដើម

នឹកដល់ថ្ងៃដំបូងដេលបានស្គាល់គ្នា ចាប់អារម្មណ៍លើគ្នា និងការចាប់ផ្ដើមជាមួយគ្នា។ សួរខ្លួនឯងសិនថា ពេលដំបូងយើងផ្ដើមដោយបែបណា ហើយហេតុអ្វីបានជាយើងចាប់ផ្ដើមជាមួយគ្នា។

២. ពេលវេលាដែលកន្លង

ពេលវេលាដែលមានឱ្យគ្នា ពេលវេលាដែលខំសាងជាមួយគ្នា ពេលវេលាវាពិតជាមានន័យណាស់ ចុះដាច់ចិត្តបោះបង់ចោលដែរមែនទេ?

៣. អារម្មណ៍ដែលធ្លាប់មាន

ជឿថា គ្រប់គូសុទ្ធតែមានអារម្មណ៍ល្អៗ គឺល្អបំផុតចំពោះគ្នា អារម្មណ៍ដែលកក់ក្ដៅពេលបាននៅក្បែរគ្នា គិតថាអាចបំភ្លេចបានមែនទេ? មនុស្សធ្លាប់ក្បែរ មនុស្សដែលយើងធ្លាប់ស្រឡាញ់ មិនគួរបោះបង់ងាយៗឡើយ។

2dc61bd635b432ad3040b7c6103afca1

៤. អនុស្សាវរីល្អៗ

រយៈពេលដែលចាប់ផ្ដើមមកជាមួយគ្នា ប្រាកដណាស់ថា យើងមានអនុស្សាវរីជាច្រើនដែលបានសាងជាមួយគ្នា ការចងចាំល្អៗ ពិតជាមានន័យ អ្វីៗគ្រប់យ៉ាង គឺយើង និងគេខំសាងមកយ៉ាងល្អជាមួយគ្នា។

៥. បញ្ហាដែលកើតមាន

ដោះស្រាយគ្នាឬនៅ? ច្បាស់ពីបញ្ហាដែលកើតមានប៉ុនណា? បញ្ហានោះតូច ធំកម្រិតណា? វាកើតឡើងដោយសារអី? ផ្ដល់ហេតុផលឱ្យគ្នាច្បាស់ដែរទេ? ​តើបញ្ហានោះ វាសក្តិសមនឹងឱ្យយើងបែកគ្នាដែរទេ? តើបញ្ហានោះ និងអនុស្សានៃក្ដីស្រឡាញ់យើង វាសក្តិសមនឹងទូទាត់គ្នាដែរទេ? គិតសារឡើងវិញ ប្រឈមមុខដោះស្រាយជាមួយគ្នាសិន មុននឹងសម្រេចចិត្តដើរផ្លូវពីរផ្សេងគ្នា។

៦. បន្ទាប់ពីបែកគ្នា

បើបែកគ្នាហើយ ចុះថ្ងៃក្រោយនឹងមានអ្វីកើតឡើង? តើយើងអាចបានជួបមនុស្សដូចជាគេដែរទេ? ចុះអ្នកក្រោយអាចឱ្យយើងមានអារម្មណ៍ល្អៗដែរទេ? ពេលខ្លះ បើម្នាក់នោះល្អដែរ ពេលក្រោយបន្ទាប់ពីបែកគ្នាទៅ យើងអាចនឹងមិនបានជួប មនុស្សល្អដូចជាគេក៏ថាបានដែរ ដូច្នេះ ត្រូវគិតឱ្យបានច្បាស់ កុំរហ័សចែកផ្លូវគ្នា ព្រោះតែបញ្ហាបន្តិចបន្តួច។

ពេលខ្លះបញ្ហាដែលកើតមាន វាមិនសក្តិសមនឹងឈានដល់ផ្លូវបំបែកឡើយ លើកលែងតែដៃគូទាំងសងខាងមិនចង់បន្តជាមួយគ្នា ព្រោះតែការចង់ចាញ់ឈ្នះ ភាពមានះរឹងរូសរៀងខ្លួន ទើបសុខចចិត្តបែកទាំងចិត្តនៅស្រឡាញ់គ្នានៅឡើយ។ សូមចាំថា ស្នេហា ការស្រឡាញ និងជីវិតជាដៃគូ គ្មានទេពាក្យថា ចាញ់ឈ្នះ​ គឺមានតែពាក្យថាចាញ់គ្នាប៉ុណ្ណេាះ តែបើចង់ឈ្នះ គឺមានតែការបែកផ្លូវគ្នា ពេលនោះហើយ អ្នកនឹងឈ្នះទាំងពីរ៕

29ee18cc941e64f7a748dca0f87c5412

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ