កំពត៖ បើនិយាយពីខេត្តកំពត គឺសម្បូរទៅដោយរីហ្សតច្រើនកន្លែងណាស់ ព្រោះក្រៅមានទឹកសមុទ្រដ៏ស្រស់ស្អាត កំពតមានព្រៃព្រឹក្សាដ៏ស្រស់ស្អាត ជួរភ្នំ ជាពិសេសគឺប្រភពទឹកជាច្រើនកន្លែងដូចជា បឹង ទន្លេ និងមាត់ព្រែកដែលហូរចាក់ពីសមុទ្រជាដើម។
នៅក្នុងនោះ Kampot Riverside Boutique គឺជាកន្លែងស្នាក់នៅដ៏ល្បីមួយ ក្នុងចំណោមកន្លែងស្នាក់នៅល្បីៗជាច្រើនទៀត ដែលអ្នកមកកម្សាន្តនៅខេត្តកំពតតែងតែជ្រើសរើស។ នោះក៏ដោយសារតែទីនោះ មានផ្ទះស្នាក់នៅស្រដៀងនឹងផ្ទះវីឡាថ្មដល់ទៅ ២ជាន់ ឯខាងក្រោយគឺជាប់នឹងមាត់ទឹកតែម្តង ដែលធ្វើឱ្យអារម្មណ៍អ្នកដែលមកសម្រាកមានភាពរីករាយ អាចស្រូបយកខ្យល់អាកាសសមុទ្រ បន្ថយភាពតានតឹង បំបាត់ស្រេ្តស ដោយអាចមកជាលក្ខណៈគូស្នេហ៍ ឬជួបជុំមិត្តភក្តិអាំងសា់កម្សាន្តលេងក៏បានដែរ។
Kampot Riverside Boutique មានកន្លែងស្នាក់នៅជាផ្ទះថ្ម ម៉ូតវីឡា ដោយក្នុងមួយផ្ទះមាន ២ បន្ទប់ ជាន់ក្រោម និងជាន់លើ ដាច់ពីគ្នា ហើយមួយផ្ទះតម្លៃ $100 ក្នុងមួយយប់ ចំណែកឯមួយបន្ទប់ តម្លៃ $50 ក្នុង 1 យប់ប៉ុណ្ណោះ ដោយមានទីតាំងស្ថិតក្នុងទីរួមខេត្តកំពត ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទាំង២ខ្សែនេះសម្រាប់សាកសួរព័ត៌មាន និងការកក់ទុកមុន 011808086 / 015 808085៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Kampot Riverside Boutique