បេីគ្មានខ្ញុំអ្នកទាំងអស់គ្នានឹងសប្បាយចិត្ត … អ្នកណាខ្លះ ធ្លាប់គិតឆ្កួតៗបែបហ្នឹង?

ជឿថាយុវវ័យភាគច្រើន គឺតែងតែគិតនូវគំនិតឆ្កួតៗតែម្នាក់ឯង គ្រប់ពេលដែលត្រូវអ្នកផ្ទះ ប៉ាម៉ាក់ បងប្អូនស្ដីបន្ទោស។

អ្នកតែងតែគិតថា ៖

- បើគ្មានខ្ញុំម្នាក់ប្រហែលជាល្អ

- បើគ្មានខ្ញុំម្នាក់ គ្រប់គ្នានឹងសប្បាយចិត្ត

- បើគ្មានខ្ញុំម្នាក់ គ្រប់គ្នាមិនពិបាកឡើយ

- ខ្ញុំជាមនុស្សមិនល្អ ខ្ញុំចង្រៃ

-->

- ខ្ញុំជាមនុស្សល្ងង់ ភ្លើ មិនដឹងខ្យល់អី

- ខ្ញុំជាមនុស្សនាំទុក្ខ សាងតែបញ្ហា ...

0b0a6572932dcfe85b32dc1d3278fa2e

ក៏នៅមានគំនិតឆ្កួតៗជាច្រើនទៀត ដែលអ្នកគ្រប់គ្នាតែងគិត ព្រោះតែភាពតូចចិត្តតែម្នាក់ឯង គិតថាអ្នកផ្ទះ ឪពុកម្ដាយបងប្អូន មិនខ្វល់ មិនស្រឡាញ់ មិនឱ្យតម្លៃ...។

ប៉ុន្តែ គ្រប់គំនិតទាំងនេះ គឺយើងខ្លួនឯងទេ ដែលចេះតែគិតម្នាក់ឯង ខ្វល់ម្នាក់ឯង អន់ចិត្តតែម្នាក់ឯង ព្រោះថាតាមការពិតទៅ គេនិយាយ គេស្ដី គេថា គឺគេប្រដៅយើងទៅវិញទេ ត្រូវដឹងថា មនុស្សដែលគេនៅនិយាយ នៅស្ដីឱ្យ គឺមានន័យថា គេចង់ឱ្យយើងល្អ យើងកែប្រែ តែបើគេលែងនិយាយហើយនោះ គឺមានន័យថា គេមិនចង់ជ្រលក់ជាមួយយើងទេ គេខ្ពើមនឹងនិយាយ កុំថាឡើយនិយាយ តែមុខយើង គេមិននឹងមើលផង តែឈ្មោះយើង គេមិនចង់ទាំងឮផង ដូច្នេះ គួរគិតសារឡើងវិញ៕

930b30529c7b3a65c3d079f5c13b8637

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ