មនុស្សស្រីមិនងាយបោះបង់​ មនុស្សនាងស្រឡាញ់ឡើយ សំខាន់ឱ្យតែគេនោះស្មោះត្រង់ ច្បាស់លាស់នឹងនាង …

គេថាមនុស្សប្រុស ស្រឡាញ់ពី១០០ធ្លាក់នៅសល់ត្រឹម០ ចំណែកមនុស្សស្រី ស្រឡាញ់ពី០ ឡើងដល់១០០​។

វាជាការពិត សម្រាប់មនុស្សស្រី នាងមិនងាយនឹងស្រឡាញ់នរណាម្នាក់ឡើយ តែបើនាងដាក់ចិត្តស្រឡាញ់ហើយ នាងក៏មិនងាយប៉បង់មនុស្សនាងស្រឡាញ់ដែរ សំខាន់ឱ្យតែម្នាក់នោះស្មោះត្រង់នឹងនាង ច្បាស់លាស់ជាមួយនាង។

31052183_1808355102793655_5357855411225493504_n

មិនថាស្ថិតក្នុងកាលៈទេសបែបណា លំបាក វេទនា ឬជួបបញ្ហាប៉ុនណាទេ មនុស្សស្រីក៏មិនបោះបង់មនុស្សនាងស្រឡាញ់ឡើយ នាងតែងតែព្រមរួមទុក្ខ ព្រមប្រឈមមុខ ព្រមលំបាកគ្រប់យ៉ាងជាមួយដៃគូរបស់នាង។

-->

សម្រាប់មនុស្សស្រី បើនាងព្រមទទួលយកនរណាម្នាក់ចូលមកក្នុងជីវិត ឬព្រមរួមដំណើរជីវិតជាមួយនរណាម្នាក់ហើយ នោះមានន័យថា នាងអាចព្រមទទួលយកបានគ្រប់យ៉ាងដែលជាគេម្នាក់នោះ ទោះម្នាក់នោះជាមនុស្សបែបណា គ្មានអ្វីសោះ មិនល្អក្នុងកែវភ្នែកអ្នកដទៃ តែសំខាន់ម្នាក់នោះ ជាមនុស្សល្អសម្រាប់នាង ជាមនុស្សស្មោះត្រង់ និងច្បាស់លាស់ជាមួយនឹងនាង នោះនាងក៏គ្មានថ្ងៃបោះបង់ចោលដៃគូនាងឡើយ៕

C1Z1dk6XUAAvUaU

អត្ថបទ ៖ ភី​ អេច

ក្នុងស្រុករក្សសិទ្ធ