ស្រឡាញ់ឱ្យដឹងស្រឡាញ់ កុំចេះតែយកមនុស្សខ្លួនស្រឡាញ់​ ទៅប្រៀបជាមួយនឹងអ្នកដទៃ

វាគ្មានហេតុផលអី ដែលត្រូវយកមនុស្សខ្លួនឯងស្រឡាញ់ ទៅប្រៀបនឹងអ្នកដទៃនោះឡើយ ហើយក៏វាមិនគប្បីដែរ ព្រោះមនុស្សយើងវាមិនដូចគ្នាទេ គេជាគេ យើងជាយើង ខុសទាំងចំណូលចិត្ត ខុសទាំងស្ថានភាព និយាយទៅ គឺមនុស្សខុសគ្នា។

មិនថាមនុស្សស្រី ឬមនុស្សប្រុសទេ គឺមានមួយចំនួន ចូលចិត្តយកមនុស្សខ្លួនឯងស្រឡាញ់ ទៅប្រៀបជាមួយអ្នកនេះ ឬអ្នកនោះ ហើយក៏នឹកមិនអស់ចិត្ត តាំងមកអង្គុយកើតទុក្ខមិនសុខចិត្ត ព្រោះមនុស្សខ្លួនឯងស្រឡាញ់មិនដូចអ្នកដទៃ។

62192989_2422829764614506_9079393377199325184_n

មនុស្សស្រីខ្លះ មកខឹងរករឿងដៃគូខ្លួនឯង ព្រោះតែមិនចេះស្វិត មិនចេះ Surprise មិនចេះផ្អែមល្ហែម មិនពូកែយកចិត្ត ដូចគូគេ បើចង់បានដូចគេណាស់ ក៏ទៅយកគេទៅ មិនបាច់ឱ្យដូចទេ គឺម្នាក់ហ្នឹងតែម្ដង។

មនុស្សយើងមិនដូចគ្នាទេ កុំចេះតែទាមទារឱ្យដៃគូខ្លួនឯងធ្វើដូចគេ​ មនុស្សមានចិត្តគំនិតផ្សេងគ្នា មានចំណង់ចំណូលចិត្តខុសគ្នា រៀនទទួលយកភាពពិតប្រាកដនៃដៃគូយើងទើបជាការល្អ​ បើគិតតែចង់ឱ្យមនុស្សដូចគ្នា ប្រហែលច្រឡំគ្នាស្លាប់ហើយ៕

62173509_2422829854614497_8892147715220176896_n

អត្ថបទ ៖ ភី​​ អេច

ក្នុងស្រុករក្សាសិទ្ធ