ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ ក្រៅពីសម្បូរធនធានធម្មជាតិ និងកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្តជាច្រើនកន្លែងនោះ សូម្បីតែលើដងផ្លូវធ្វើដំណើរក៏អាចផ្តល់ជាទស្សនីយភាពស្រស់ស្អាតឱ្យអ្នកដែលមកកម្សាន្តអាចចុះថតរូបលេងផងដែរ។
នៅតាមផ្លូវស្រុកវាលវែង ខេត្តពោធិ៍សាត់ នារដូវប្រាំង ផ្លូវធ្វើដំណើរពិតជាមានភាពក្រវាច់ក្រវែនដូចអន្ទង់អាំងមែនទែន ជាពិសេសតាមដងផ្លូវមានភ្នំ មានព្រៃព្រឹក្សាជុំវិញយ៉ាងស្រស់ស្អាតទាក់ភ្នែក ដែលជាហេតុអ្នកដែលធ្វើដំណើរទៅតាមផ្លូវនេះតែងតែនាំគ្នាចុះថតរូបជាអនុស្សាវរីយ៍មិនចេះដាច់នោះឡើយ។
គួរឱ្យដឹងថាផ្លូវដ៏ស្រស់ស្អាតនេះ ស្ថិតនៅលើផ្លូវជាតិលេខ៥៥ លើភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់មានប្រវែងជាង១៨០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅឃុំថ្មដា ឆ្លងកាត់ក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Lakena Sorn / Sopheak Solina/ Kh Sounnara/Phirun Pov