កំពង់ស្ពឺ៖ ទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានគេនិយមមកកម្សាន្តនៅក្នុងរមណីយដ្ឋានបែបធម្មជាតិនានា ជាពិសេសគឺឧទ្យានជាតិគិរីរម្យតែម្តង ព្រោះតែវាមានទេសភាពស្រស់ស្អាត ព្រៃព្រឹក្សា និងជួរភ្នំជុំវិញគួរឱ្យចង់គយគន់។
សម្រាប់ថ្មីៗនេះវិញ ខេត្តកំពង់ស្ពឺក៏កំពុងតែមានភាពល្បីល្បាញផងដែរ នោះគឺតំបន់កម្សាន្តធម្មជាតិបែបថ្មី «ភូមិដំណាក់ដំរី» ដែលល្បីថាសម្បូរទៅដោយសម្រស់ព្រៃព្រឹក្សា ដើមឈើតូចធំខៀវស្រងាត់ ថែមទាំងមានខ្យល់អាកាសត្រជាក់បែបធម្មជាតិគួរឱ្យចង់រស់នៅផងដែរ។
នៅក្នុងនោះភូមិដំណាក់ដំរី ថែមទាំងមានកន្លែងស្នាក់នៅជាច្រើនជម្រើសដូចជាអាចបោះតង់ក៏បាន អាចស្នាក់នៅវិឡា និងផ្ទះរចនាបថម៉ូតខ្មែរក៏បាន ដោយថែមទាំងមានអាងហែលទឹក ភោជនីយដ្ឋាន មានម្ហូបគ្រប់ប្រភេទក្នុងតម្លៃដ៏សមរម្យនៅក្នុងនោះស្រាប់ផងដែរ។
អ្វីដែលកាន់តែពិសេស និងគួរឱ្យចាប់អារម្មណ៍ ភូមិដំណាក់ដំរី ថែមទាំងមានកន្លែងសប្បាយៗ និងសុវត្ថិភាពដែលអាចឱ្យអ្នកមកកម្សាន្តដើររុករកព្រៃលំហែរអារម្មណ៍ ឡើងភ្នំ ហែលទឹក ជិះកង់ និងជិះសេះទៀតផង។
សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទៅកម្សាន្តនោះ ភូមិដំណាក់ដំរី មានទីតាំង ស្ថិតនៅក្នុងឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ដល់ផ្សារត្រែងត្រយឹងបត់ចូលប្រមាណ ៨គីឡូម៉ែត្រ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ០១២៧៧៧៧៨៩ ឬ www.phumdomnakdomreyresort.com ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក