សៀមរាប៖ តារាសម្ដែង និងពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធិ តែងត្រូវបានគេសសើរថា ជាតារាដែលតែងបង្ហាញពីជីវិតគូស្នេហ៍ និងមានភាពល្អូកល្អើនជាងគេ ខណៈពេលនេះចំណងអាពាហ៍ពិពាហ៍របស់ លោកនិងភរិយា ទទួលបានចំណងដៃកូនប្រុសពីរនាក់ ដ៏គួរឱ្យស្រលាញ់ហើយក្ដី។
កាលពីម្សិលមិញ លោក ជា វណ្ណារិទ្ធ បានបង្ហោះសារមួយឃ្លា អមជាមួយរូបថតជាមួយភរិយា និងកូនៗរបស់លោក ដោយអត្ថន័យសារនោះគឺ « 10ឆ្នាំមានប៉ុន្មានដងទៀតសម្រាប់ជីវិតគូ និងគ្រួសារនីមួយៗ ? នៅជាមួយគ្នា ១០ឆ្នាំប៉ុន្មានដងទៀតជារឿងមួយសំខាន់តែយើងមិនអាចដឹងច្បាស់ អ្វីដែលច្បាស់មិនប្រែប្រួលគឺបងស្រលាញ់អូន ស្រលាញ់កូន 👨👩👦👦 ផ្តល់ពេលវេលាអោយគ្នា ទៅវិញទៅមកជារឿងដ៏ល្អបំផុត
ចំណាយពេលវេលាជាមួយគ្នាអោយដូចគ្រាជួបគ្នាដំបូង ទើបក្តីស្រលាញ់មិនសាបសូន្យ 😍»។ សាររបស់លោក គឺចង់ផ្ដោតទៅលើគូស្នេហ៍នីមួយៗ ដែលទម្រាំមានថ្ងៃអាចដើរលើផ្លូវរួមគ្នាបាន ត្រូវចេះស្រលាញ់គ្នា ផ្ដល់ពេលវេលាដល់គ្នា និងជាពិសេសគឺ ស្រលាញ់គ្នាឱ្យដូចគ្រាជួបគ្នាដំបូង។
គួរបញ្ជាក់ផងដែរថា លោក ជា វណ្ណារិទ្ធ ជាពិធីករ និងតារាសម្ដែងដែលមានប្រជាប្រិយភាព ហើយលោក និងភរិយា តែងត្រូវបានគេសសើរថាជាគូស្នេហ៍គំរូ ខណៈដែលលោក និងភរិយាតែងតែចែករំលែកនូវវិធីសាស្ត្រល្អៗ ក្នុងការរក្សាទំនាក់ទំនងស្នេហាបានល្អ ជាពិសេសតាមរយៈ Quote របស់លោកផ្ទាល់ដែលមានពាក្យថា «ស្រលាញ់គ្នាឱ្យដូចជួបគ្នាដំបូង៕
រូបភាព និងអត្ថបទ ទំព័រ Facebook Page លោក ជា វណ្ណារិទ្ធ