គេថាមនុស្សមានប៉ុនណា ក៏មិនស្មើនឹងមានទឹកចិត្ត សន្ដានចិត្តល្អ មានមេត្តានោះឡើយ យ៉ាងណាមិញ បងប្រុសម្នាក់ដែលមានអាខោនហ្វេសប៊ុគឈ្មោះ ស្អែក ស្លាប់ ពិតជាមានទឹកចិត្តល្អកម្ររកបានណាស់ ត្រុវបានរ៉ឺម៉កម៉ូតូបើកៀនឡានគាត់ហើយ គាត់បែរជានិយាយពាក្យល្អៗ ត្រជាក់ជាមួយ ជាដំបូន្មាន បងប្រុសថែមទាំងរំពឹងថា នឹងមិនមានលើកក្រោយទៀតទេ រឿងគ្រោះថ្នាក់គ្មានអ្នកណាមើលឃើញឡើយ តែគ្រោះថ្នាក់ខ្លះ វាកើតពីការធ្វេប្រហែសរបស់យើងខ្លួនឯង។
យ៉ាងណាមិញ បងប្រុសម្ចាស់គណនីហ្វេសប៊ុក ស្អែក ស្លាប់ បានសរសេររៀបរាប់ ភ្ជាប់ជាមួយរួបច្រើនសន្លឹកថា " បងមិនចង់បានលុយសំណងរបស់ប្អូនទេ ប៉ុន្តែបងចង់បាន ការទទួលខុសត្រូវ ក្នុងការបេីកបររបស់ប្អូនទៅ ថ្ងៃមុខទៀត ការគ្រោះថ្នាក់នេះ មិនប៉ះពាល់ អាយុជីវិត គ្មានរបួសដល់នរណា ធ្ងន់ធ្ងរនោះទេ គ្រាន់តែឡានបង វាខូចខាត ប្អូនដឹងហើយ ទម្រាំបាន ទូរស័ព្ទល្អ ម៉ូតូល្អ ឡាន មិនងាយទេ ប្រហែលជាតស៊ូណាស់ មិនថាប្អូនឬខ្ញុំទេ នូវពេលនរណាម្នាក់ មកបំផ្លាញ ឬធ្វើឲ្យខូចខាតរបស់ដែលយេីងស្រលាញ់ ប្រាកដជាអន់ចិត្ត ខឹងជាខ្លាំង និងទាមទារសំណង ជាក់ស្ដែងពេលនេះបេី ប្អូនសងជាលុយដល់បងមែន ប៉ុន្តែឡានបងមិនអាចដូចដេីមទេ ពេលវេលាក៏ខាតទៀត ទូរសព្ទបេីធ្លាក់បែកហេីយ ប្រាកដជាធ្លាក់ក្តីស្រលាញ់ បេីប្អូនយល់អារម្មណ៍មួយនេះហេីយ សូមកុំឲ្យកេីតឡេីងទៀត ៖
#2ចំណុច ប្អូនត្រូវចាំ
1-គ្រោះថ្នាក់ វាកេីតងាយណាស់ គ្រាន់តែយើង ភ្លឹកឬភ្លេចស្មារតីតែ ពីរវិនាទី បីវិនាទី បួនវិនាទី ៥វិនាទីអាច ធ្វើឲ្យយើងគ្រោះថ្នាក់ឬស្លាប់បាន
2-អ្នកមានឡានទាំងអស់ចិត្តមិនដូចគ្នាទេ ប្រយ័ត្នគេទារសំណង លេីសពីប្រាក់ខែរបស់ប្អូន
(បងក៏ជា អ្នកក្រដូចប្អូនដែរ ប៉ុន្ដែចិត្តបងមិនក្រទេ) "
ទោះជាយ៉ាងនេះក្ដី ក៏សង្ឃឹមថា អ្នកបើកបរទាំងអស់ គួរមេត្តាយោគយល់ និងអនុគ្រោះដល់គ្នា ប៉ះពាល់របស់គេ អ្នកណាៗក៏ក្ដៅក្រហាយ និងសោកស្ដាយដែរ នេះមិនដល់ជីវិត ចុះបើដល់អាយុជីវិត តើសងគេបានដែរទេ? ស្រឡាញ់គ្រួសារ ស្រឡាញ់មនុស្សជុំវិញខ្លួន ចូរគោរពច្បាប់ចរាចរណ៍ និងអ្នកបើកបរដូចគ្នា៕
រូបភាព ៖ ស្អែក ស្លាប់
អត្ថបទ ៖ ភី អេច
ក្នុងស្រុក