មនុស្សប្រុសភាគច្រើន គឺតែងតែបែបហ្នឹង ស្រឡាញ់ស្មោះ ល្អណាស់ បានតែដំបូងប៉ុណ្ណេាះ តែមិនបានប៉ុន្មាន ក៏ចាប់ផ្ដើមជិនណាយ ធុញទ្រាន់ ចង់ដោះដៃ លួចលាក់មានថ្មី ក្បត់មនុស្សស្រីដែលខ្លួនធ្លាប់និយាយថាស្រឡាញ់ ជាហេតុធ្វើឱ្យមនុស្សស្រីគិតថា ប្រុសណាក៏ដូចប្រុសណា សុទ្ធតែសាវាគ្មានស្នេហាស្មោះ ស្រឡាញ់បានតែដំបូង។
តែតាមការពិតទៅ នៅពីក្រោយហេតុផលទាំងហ្នឹង ក៏មានហេតុផលផ្សេងមួយទៀត គឺមនុស្សស្រីខ្លួនឯងហ្នឹងហើយ ជាដើមហេតុធ្វើឱ្យគេចង់ដោះដៃ មានថ្មីបែបនេះ។
វាជាការពិត មនុស្សស្រីខ្លះ គឺបែបហ្នឹង ដំបូងៗក៏ល្អណាស់ តែទាក់ទងគ្នាមិនបានប៉ុន្មានផង បានដឹងចិត្តគេ បានគេស្រឡាញ់ថ្នាក់ថ្នម ក៏ចាប់ផ្ដើម ៖
- រករឿងគ្មានហេតុផល
- ដាក់កំហិត ហាមនេះ ហាមនោះ
- ឈ្លោះគ្មានលស់ថ្ងៃ
- ចង់ឱ្យតែគេយល់ចិត្តខ្លួនឯង តាមចិត្តខ្លួនឯង
- បិទសិទ្ធសេរីភាពគេ
- ហាមសូម្បីតែគេទៅណាមកណាជាមួយមិត្តភក្តិ
- ធ្វើខ្លួនដូចម្ចាស់ជីវិតគេទាំងមូល
- ព្យាយាមគ្រប់គ្រងលើគេ
- ចង់ឱ្យតែគេតាមលួង តាមទ្រ
- ធ្វើខ្លួនដូចកូនក្មេងមិនដឹងអី
- និយាយស្ដីចាប់ផ្ដើមចង់មើលងាយគេ ...
ទាំងនេះហើយជាអ្វីដែលធ្វើឱ្យមនុស្សប្រុសឆាប់ធុញ ឆាប់ណាយ ចេះតែចង់នៅឱ្យឆ្ងាយ លែងស្រឡាញ់ដូចមុន។ មនុស្សប្រុសស្រឡាញ់បានតែដំបូង ក៏ព្រោះតែមនុស្សស្រី ធ្វើខ្លួនគួរឱ្យស្រឡាញ់ បានតែដំបូងដូចគ្នាដែរ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ