ភ្នំពេញ៖ នាយក្រឹមតារាកំប្លែង កំពុងតែជួបទុក្ខជាទម្ងន់ដោយម្តាយបង្កើតរបស់លោកបានចែកឋាននៅអាមេរិចបាត់កាលពីប៉ុន្មានថ្ងៃមុន ធ្វើឱ្យលោកកើតទុក្ខ និងសោកសង្រេងមែនទែន។
ហាក់មានការឈឺចាប់ខ្លាំង ព្រោះតែម្តាយបង្កើតខ្លួនឯងស្លាប់តែ នាយក្រឹមមិនត្រឹមតែមិនបានជួបមុខជាលើកចុងក្រោយទេ លោកក៏មិនអាចទៅមើលសពម្តាយលោកនៅអាមេរិចបានឡើយ ពោលគឺបានត្រឹមពីចម្ងាយតាមទូរស័ព្ទតែប៉ុណ្ណោះ។
ដូច្នេះនៅទីបំផុត នាយក្រឹមក៏បានសម្រេចចិត្តបួសមុខភ្លើងសពម្តាយពីចម្ងាយ នៅវត្តប្រាសាទ ជាមួយនឹង ទឹកមុខសោកសង្រែង និងឈឺចាប់ជាខ្លាំង ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានចិត្តអាណិតលោកមែនទែន ហើយក៏មានអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តលោក និងចូលរួមរំលែកទុកលោកពីចម្ងាយផងដែរ៕