ជប៉ុន៖ ផ្កា Shibazakura គឺជាផ្កាម្យ៉ាងដែលមានពណ៌ផ្កាឈូកស្រស់លាយឡំនឹងពណ៌ស និងពណ៌ស្វាយ ហើយក៏ជាផ្កាមួយប្រភេទដែលស្រស់ស្អាត តែក៏ឆាប់រុះរោយ។
ដោយសារតែផ្កាមួយប្រភេទនេះ ត្រូវបានប្រជាជនឱ្យតម្លៃមិនខុសពីផ្កា សាគូរ៉ា បានជាវា ត្រូវបានគេដាំដុះយ៉ាងច្រើនបង្កើតជាទស្សនីយភាពដ៏អស្ចារ្យមួយនៅក្នុង ពិធីបុណ្យផ្កា Fuji Shibazakura (富士芝桜まつり, Fuji Shibazakura Matsuri ) ដែលអមដោយសម្រស់ជួរភ្នំ និងផ្ទៃទឹកបឹងថ្លាឆ្វេងអមសងខាងយ៉ាងស្រស់ស្អាតគួរជាទីគយគន់ក្រៃលែង។ នៅក្នុងកម្មវិធីនេះក្រៅពីមានទេសភាពផ្កាដ៏ស្រស់ស្អាត សម្រាប់អ្នកទេសចរថតរូបកម្សាន្តមិនជិនណាយហើយ ថែមទាំងមានស្តង់លក់ទំនិញ និងកម្មវិធីពិសេសៗសប្បាយៗជាច្រើនផងដែរ។
ពេលវេលាល្អបំផុតដើម្បីចូលរួមពិធីបុណ្យផ្កាដ៏អស្ចារ្យនេះ អ្នកអាចមកទស្សនា ក្នុងអំឡុងចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ដើមខែមិថុនា ព្រោះផ្កាមួយនេះវារីកត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ។
ដើម្បីទៅទស្សនាបុណ្យផ្កា អ្នកត្រូវធ្វើដំណើរចេញពីទីក្រុងតូក្យូ ទៅកាន់តំបន់ដែលរៀបចំបុណ្យផ្កានេះប្រមាណជា ២ម៉ោង។
គួរឱ្យដឹងផងដែរថា នៅក្នុងប្រទេសជប៉ុនមានសិស្ស និងនិស្សិតខ្មែរយើងជាច្រើនកំពុងតែសិក្សា ដោយសារតែ ប្រទេសជប៉ុន ជាប្រទេសមួយដែលល្បីទាំងគុណភាពអប់រំ និងវប្បធម៌ដ៏សម្បូរបែបជាងគេមួយនៅក្នុងទ្វីបអាស៊ី។ សិស្ស និងនិស្សិតដែលសិក្សានៅប្រទេសជប៉ុនតែងតែទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
-គុណភាពអប់រំឈានមុខគេមួយនៅអាស៊ី និងពិភពលោក
-ប្រជាជនមានភាពរួសរាយរាក់ទាក់
-សុវត្ថិភាពខ្ពស់ និងបរិយាកាសសមស្របសម្រាប់ការសិក្សា និងការរស់នៅ។
ដូច្នេះ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់បន្តការសិក្សានៅប្រទេសជប៉ុន លោកអ្នកអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន Entrust Me ដែលផ្តល់សេវាកម្មដូចជា៖
- ប្រឹក្សាអំពីការជ្រើសរើសសាលាទៅសិក្សានៅប្រទេសជប៉ុន
- រៀបចំឯកសារមានភាពងាយស្រួល
- បកប្រែឯកសារ
ពត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនង តាមរយៈ +855 92 37 31 68 / +855 69 37 31 68 ឬ [email protected] ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក