កំពង់ចាម៖ នៅក្នុងខេត្តកំពង់ចាម សម្បូរកន្លែងដើរលេងបែបធម្មជាតិច្រើនកន្លែងណាស់ ដែលគ្រប់គ្នាចូលចិត្តទៅលេងកម្សាន្ត ដោយហេតុចម្ងាយផ្លូវក៏មិនឆ្ងាយពីភ្នំពេញប៉ុន្មានដែរ។
កាន់តែគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ អាហារដ្ឋានបើកថ្មីមួយកន្លែងមានឈ្មោះថា «ស្មៅទន្លេ» បាននឹងកំពុងតែទទួលបានភាពល្បីល្បាញមែនទែនដោយសារតែទីនោះ ក្រៅពីមានបើកលក់ម្ហូបអាហារទាំង៣ពេល និងអាហារសម្រន់ ការ៉េម ភេសជ្ជៈ គ្រឿងក្លែមហើយនោះ សូម្បីតែទីតាំងអង្គុយទទួលទានគឺមានភាពស្រស់ស្អាតប្លែកប្រកបដោយផាសុកភាពតែម្តង។
ហើយអ្វីដែលកាន់តែទាក់ទាញមានភ្ញៀវចូលមកក្នុងអាហារដ្ឋានមួយនេះទៀតនោះ គឺ ស្មៅទន្លេ សម្បូរកន្លែងថតរូបលេងកម្សាន្តច្រើនកន្លែងណាស់ អាចថាមើលមួយភ្លែតស្មានតែនៅកោះបាលី។ ការច្នៃប្រតិដ្ឋទីតាំងថតរូបយ៉ាងទាក់ចិត្តបែបនេះហើយ ក្រៅពីមានភ្ញៀវនាំគ្នាមកថតរូបលេងយ៉ាងគគ្រឹកគគ្រេងហើយ « ស្មៅទន្លេ » ក៏ជាទិសដៅសម្រាប់គូស្នេហ៍ និងអនាគតគូស្វាមីភរិយាថ្មីមកថតរូប Pre-Wedding ទៀតផង។
សូមជម្រាបផងដែរថា ស្មៅទន្លេ មានទីតាំងស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជិតស្ពានឬស្សីឆ្លងទៅកោះប៉ែន(ចន្លោះស្ពាន គីហ្សូណា និងកោះប៉ែន) វត្តដីដុះ សម្រាប់ការកក់តុសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 012 21 35 12 និង 011 92 25 22 ដោយបើកលក់ចាប់ពីម៉ោង 7.00ព្រឹក រហូតដល់ម៉ោង 10.00យប់៕
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ស្មៅទន្លេ . River Grass