កាលពីម្សិលមិញខ្ញុំបានទៅញ៉ាំបាយជាមួយមិត្តភក្តិនៅកន្លែងលក់បាយម្ហូបមួយកន្លែងក្រោយពីខ្ញុំចុះពីរៀននៅវេនព្រឹក។ ពេលខ្ញុំទៅដល់កន្លែងលក់បាយម្ហូបនោះ ខ្ញុំក៏បានហៅបាយ និងម្ហូប២មុខមកញ៉ាំ ព្រោះខ្ញុំមានគ្នា២នាក់។ ខ្ញុំបានអង្គុយតុជាប់ជាមួយបុរស់ម្នាក់ ហើយអង្គុយទល់មុខគ្នាជាមួយនឹងគាត់។
បុរសនោះមានសម្បុរស កំពស់ប្រហែល១៧០ស.ម មានកាបូបយួដៃមួយទំនងជាដាក់កុំព្យូទ័រ។
ខ្ញុំកំពុងញ៉ាំបាយ តែបានចោលភ្នែកចំគាត់ ហើយមើលទៅគាត់ហាក់បីដូចជាមានការបន្ទាន់ ព្រោះគាត់ញ៉ាំបាយបណ្តើរមើលនាឡិការបណ្តើរ មួយសន្ទុះក្រោយមក គាត់បានញ៉ាំបាយរួចរាល់ហើយបានបន្លឺសំលេងឡើង៖
-បុរសដែលបានរៀបរាប់៖ អូនគិតលុយ តើអស់ប៉ុន្មានដែរ??
-អ្នករត់តុ៖ បាទបងយកម្ហូប២មុខបាយ២ចានសរុបអស់១០០០០៛។
-បុរសដែលបានរៀបរាប់៖ នេះលុយប្អូន។
ប្រគល់លុយហើយបុរសនោះក៏យកកាបូបដែលដាក់កុំព្យូទ័រនោះឡើងម៉ូតូជិះតម្រង់ទៅទិសខាងកើតយ៉ាងលឿន។
មកដល់ត្រឹមនេះមិត្តទាំងអស់គ្នាដឹងអត់ថាមានអ្វីប្លែក ពិតណាស់លុយដែលបុរសនោះឱ្យទៅកាន់អ្នករត់តុគឺក្រដាសលុយ 100$ មិនមែនក្រដាសប្រាក់១០០០០៛ទេ តែនៅពេលដែលខ្ញុំឃើញអ្នករត់តុនោះយកលុយទៅឱ្យចៅហ្វាយ បែរជាខ្ញុំឃើញក្រដាស់ប្រាក់១០០០០៛ទៅវិញ ទើបខ្ញុំយល់ថាប្រហែលជាខ្ញុំមើលច្រលំហើយ... ។
តែគ្រប់យ៉ាងត្រូវបានបកស្រាយនៅថ្ងៃនេះថា ភ្នែកខ្ញុំមិនបានមើលច្រលំទេ ព្រោះកាលពីព្រឹកមិញនេះបន្ទប់ពីចុះពីរៀនម៉ោងគណិតវិទ្យា ខ្ញុំបានទៅញ៉ាំបាយនៅកន្លែងដដែលនោះម្តងទៀត រឿងមិនគួរអោយជឿនោះ គឺខ្ញុំបានជួបជាមួយបុរសនោះម្ដងទៀត គាត់បានឈប់ម៉ូតូ ហើយដើរចូលមកក្នុងហាងហើយហៅបាយមកញ៉ាំដូចធម្មតា។ ពេលនោះអ្នករត់តុបានលើកបាយ និងម្ហូបមក ការសន្ទនាបានចាប់ផ្តើម៖
-អ្នករត់តុ៖ បងដូចបងប្រុសម្នាក់ដែលបានមកញ៉ាំបាននៅកន្លែងខ្ញុំកាលពីម្សិលមិញនូវម៉ោងប្រហែល១១h ២០។
-បុរសដែលបានរៀបរាប់៖ បាទគឺខ្ញុំនឹងហើយ។
-អ្នករត់តុ៖ បងកាលពីម្សិលមិញបងភ្លេចយកលុយអាប់។
-បុរសដែលបានរៀបរាប់៖ លុយអាប់អី ខ្ញុំអស់ ១០០០០៛ ត្រឹមត្រូវហើយតើ។
-អ្នករត់តុ( គិតមួយសន្ទុះហើយនិយាយ)៖ អូ....ប្រហែលជាបងឱ្យលុយខ្ញុំច្រលំហើយ ព្រោះលុយដែលបងឱ្យខ្ញុំគឺក្រដាសប្រាក់ ១០០$ មិនមែនក្រដាសប្រាក់១០០០០៛ទេ។
-បុរសដែលបានរៀបរាប់៖ អញ្ចឹងតើ បានកាលពីយប់មិញ បន្ទាប់ពីខ្ញុំងូតទឹកហើយមើលកាបូបលុយក៏បាត់អស់១០០$ ខ្ញុំបានសួរ ហើយរករឿងប្រពន្ធកូនខ្ញុំពេញមួយយប់ ព្រោះខ្ញុំគិតថាពួកគេជាអ្នកយក ប្រហែលជាខ្ញុំត្រូវទៅសុំទោសពួកគេវិញហើយនៅថ្ងៃនេះ។
-អ្នករត់តុ៖ នេះលុយ១០០$ដែលបងបានឱ្យខ្ញុំកាលពីម្សិលមិញ។
-បុរសដែលបានរៀបរាប់៖ (ដកយកលុយ៥០$ជូនទៅអ្នករត់តុនោះ) នេះប្អូនបងជូនប្អូនទុកជាការតបស្នងនៅទឹកចិត្តរបស់ប្អូន។
-អ្នករត់តុ៖ បដិសេធមិនទទួលយកលុយហើយ ហើយនិយាយ «បងគ្រាន់តែទៅសុំទោសគ្រួសារបងទៅបានហើយ»។
-បុរសដែលបានរៀបរាប់៖ និយាយលោមលោងរហូតដល់អ្នករត់តុនោះព្រមទទួលយកលុយសងគុណនោះ។
ខ្ញុំពិតជាសរសើរដល់ទឹកចិត្តបងអ្នករត់តុនេះណាស់ ការធ្វើអំពើល្អមិនចាំបាច់ទាល់តែមានអ្នកមើលឃើញនោះទេ ហើយអ្នកទាំងអស់គ្នាត្រូវប្រកាន់ភ្ជាប់នៅភាពទៀងត្រង់ ឬសុចរិតភាពដើម្បីសេចក្តីសុខក្នុងជីវិត និងដើម្បីការអភិវឌ្ឍប្រទេសជាតិយើងទាំងមូលផងដែរ។
ពិចារណា៖ វាចម្លែកមែនដែលអ្នករត់តុបានយកលុយ១០០០០រៀលរបស់ខ្លួនទៅឲ្យចៅហ្វាយហើយទុកលុយ១០០ដុល្លាទៅក្នុងហៅប៉ៅខ្លួនឯង។ ដំបូងស្មានថា អ្នករត់តុចង់កិបកេងយកលុយ១០០ដុល្លានោះ តែក្រោយមកក៏ស្មានថា អ្នករត់តុមិនចង់ឲ្យសាំញ៉ាំជាមួយចៅហ្វាយពីរឿងអាប់លុយច្រើន។ បើកុំតែអតិថិជនទាំងពីរបានជួបគ្នាទៀតនៅកន្លែងដដែលវិញ មិនដឹងជាមានការយល់ច្រឡំទៅលើអ្នករត់តុ ហើយបុរសប្រញាប់នោះមិនដឹងជាបានទទួលលុយអាប់វិញ ឬអត់ទេ។ នេះបានចំជាអំពើល្អមិនចង់ឲ្យគេដឹងមែន បើអ្នកផ្សេងវិញ ប្រហែលជាថតបង្ហោះដាក់ហ្វេសប៊ុកស្រេចហើយ។
« កុំភ្លេច Like and share ប្រសិនបើអ្នកគិថាវាជាអំពើត្រឹមត្រូវដើម្បីចែករំលែកដល់មិត្តរបស់អ្នកបន្ត! »
Write by VUN LEAM