ថៃ៖ ពិតជារំភើប និងគួរឱ្យកោតសរសើរបំផុត ដោយកូនខ្មែរមួយរួប មានកិត្តិយសឈរឈ្មោះលើឆាកអន្តរជាតិ នៅក្នុងកម្មវិធីប្រកួតប្រជែងផ្នែកចម្អិនម្ហូបអាហារ Global Chef Challenge Thailand Ultimate Chef Challenge 2019 Thailand's Largest Chef Competition Of The Year ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី២៨ តែឧសភា ដល់ថ្ងៃទី ១មិថុនា ឆ្នាំ ២០១៩ នៅក្នុង Impact Exhibition And Convention Center ទីក្រុងបាងកក ប្រទេសថៃ។
អ្វីដែលកាន់តែពិសេសនោះ គួរជាទីមោទកភាពក្រៃលែង ដោយកូនខ្មែរយើងមួយរូប គឺលោក សៅ សុភ័ក្រ បានទទួលមេដាយ សំរិទ្ធ នៅក្នុងកម្មវិធីប្រកួតប្រជែងជាអន្តរជាតិមួយនេះ។ ដោយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក ក៏បានបង្ហោះសារពីក្តីរំភើបរបស់ខ្លួនផងដែរ នៅក្នុងការទទួលបានមេដាយមហាកិត្តិយសមួយនេះ បើទោះបីជាត្រឹមមេដាយសំរិទ្ធតែអាចថាជាការចាប់ផ្តើមដំបូងដ៏ជោគជ័យមួយផងដែរសម្រាប់លោក នៅក្នុងបទពិសោធន៍នៅក្នុងការប្រកួតដ៏ធំមួយនេះ។
គួរឱ្យដឹងផងដែរថា ការជ្រើសសរើសបេក្ខជននៅប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីប្រកួតប្រជែងផ្នែកចុងភៅមួយនេះ ត្រូវបានរៀបចំ និងជ្រើសរើសដោយ សមាគមន៍ចុងភៅកម្ពុជា ហៅកាត់ថា CCA ដើម្បីផ្តល់ឱកាស និងសម្រិតសម្រាំងបេក្ខជនដ៏ស័ក្តិសមនៅក្នុងកម្មវិធីដ៏ពិសេសនេះ ហើយក៏ជាទីមោទនភាពក្រៃលែងដែលកូនខ្មែរយើងមានមុខមាត់លើឆាកអន្តរជាតិ និងដណ្តើមបានភាពជោគជ័យសម្រាប់ប្រទេសកម្ពុជាផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖