ឆ្នេរនេសាទ ត្រូវ​បាន​អ្នក​ធ្លាប់​ឃើញ​ទស្សនីយភាព​នេះ​ដាក់​ងារ​ជា​កោះ​ហាវៃ ទី២ ទៀត​ផង ដោយ​សារ​តែ​ដើម​ដូង​ក្បែរ​មាត់​ទឹក​នេះ​ឯង

កោះកុង៖ ដូង​ជ្រំ​រាប់សិប​ដើម ដែល​ឈរ​ត្រង់ និង​ទ្រេត​ទេរ​អែនអន​ជា​ជួរ​ហាក់​ចង់​ស្វាគមន៍​ការ​នែបនិត្យ​របស់​មនុស្ស​ម្នា​ស្លៀកពាក់​ស្អាត​បាត​ដែល​នាំ​គ្នា​មក​ថត​កម្សាន្ដ​ក្រោម​ជំនោរ​ខ្យល់​ត្រសៀក បាន​បន្ថែម​សម្រស់​ឆ្នេរ​សមុទ្រ​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ភ្នែក​ទេសចរ​មួយ​កម្រិត​ទៀត។

ទិដ្ឋភាព​ដើម​ដូង​ដុះ​ជ្រំ​ដែល​ភ្ញៀវ​ទេសចរ​មិន​ភ្លេច​ក្នុង​ការ​ទាញ​កាមេរ៉ា​ទូរស័ព្ទ និង​ឌីជីថល​មក​ផ្ដិត​យក​រូប​ដ៏​ស្រស់​ត្រកាល​នេះ ត្រូវ​បាន​អ្នក​ធ្លាប់​ឃើញ​ទស្សនីយភាព​នេះ​ដាក់​ងារ​ជា​កោះ​ហាវៃ ទី២ ទៀត​ផង ដោយ​សារ​តែ​ដើម​ដូង​ក្បែរ​មាត់​ទឹក​នេះ​ឯង។

60987453_2980702795280832_5804118610817318912_n

61082066_2983242201693558_1414575915916066816_n

61089923_2980702715280840_3476870365068656640_n

61107260_2980702765280835_6440964146581209088_n

61195998_2980702651947513_7161504262638272512_n

61238724_2980702841947494_7020493202046058496_n

61261840_2985708484780263_2933613987750739968_o

61391742_2980702705280841_3656495466574512128_o

61596517_2985708341446944_8692397741290029056_n

61628927_2985708384780273_7811043862008299520_o

62012217_2985708448113600_8002806334934220800_o

ប៉ុន្ដែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​បំផុត​ទី​កម្សាន្ដ​ដ៏​ទាក់ទាញ​ដែល​រំលេច​រូបភាព​ដើម​ដូង​ក្បែរ​ឆ្នេរ​ខ្សាច់​សក្យុស​នេះ​បែរ​ជា​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​របស់​មនុស្ស​ទៅ​វិញ។

យ៉ាង​ណា​មិញ នៅ​ពេល​លោក​អ្នក​ធ្វើ​ដំណើរ​ចុះ​ពី​ផ្លូវ​ក្រាល​កៅស៊ូ​កាត់​ផ្លូវ​លំ​ក្រួស​ក្រហម​ឆ្លង​កាត់​ភូមិ​នេសាទ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​ពាហនៈ​ដែល​ប្រជាជន​ក្នុង​ភូមិ​ចិញ្ចឹម​ដោយ​ការ​លែង​រត់​ពេញ​ថ្នល់ ជា​ពិសេស​រាជិនី​ភូមិ [សត្វ​ជ្រូក] ត្រូវ​បាន​ប្រទះ​ឃើញ​រត់​តាំងពី​ដើម​ភូមិ​រហូត​ទៅ​ដល់​ចុង​ភូមិ​ឯណោះ៕

ប្រភពរូបភាពពី៖ ឆ្នេរនេសាទ Nesat Beach