ហេតុអ្វីបានជាមនុស្សប្រុសពេលក្រមានចិត្តស្មោះត្រង់ តែពេលមានលុយតែងមានស្រីក្រៅ?

ការសិក្សាមួយបានបង្ហាញថាអ្នកមានអំណាចទំនងជាឈ្លក់វង្វេងនឹងមហិច្ចតារបស់ខ្លួន។ មនុស្សជាច្រើនគិតថា បើមនុស្សគ្រប់គ្នាមានផ្ទះនិងឡានក្នុងមួយជីវិតនេះ នោះជាជីវិតដែលមានសុភមង្គលបំផុត។ ប៉ុន្តែតាមពិត នេះជាទស្សនៈមិនត្រឹមត្រូវនោះទេ ពេលដែលជីវិតមានតែភាពរីករាយ មនុស្សប្រាកដជាខ្ជិលមិនខាន។ ក្នុងជីវិតនេះ យើងតែងតែឃើញទិដ្ឋភាពផ្លាស់ប្តូរ ពេលក្រីក្រប្តីប្រពន្ធស្រឡាញ់គ្នា តែពេលមានលុយប្រុសផិតក្បត់ លែងស្មោះនឹងប្រពន្ធស្មោះ តើនេះបណ្តាលមកពីបញ្ហាអ្វី?

Cover Copy Recovered Recovered Recovered

១.ភាពថ្មីថ្មោង៖ មនុស្សប្រុសទាំងអស់ចូលចិត្តភាពថ្មីថ្មោង ហើយបើរស់នៅជាមួយប្រពន្ធយូរនោះពួកគេគឺកាន់តែធុញ។ ប៉ុន្តែគូស្នេហ៍ខាងក្រៅតែងតែស្រស់ស្អាត និងក្មេងជាងវ័យ។ ដូច្នេះហើយទើបពេលដែលបុរសមានលុយ ពួកគេគិតថាជីវិតនេះពួកគេមានគ្រប់យ៉ាងហើយ ដូច្នេះទើបគេចង់ទទួលបានបទពិសោធន៍ថ្មីផ្សេងទៀត ដែលមិនធ្លាប់មាន។

២.អំណាចជំរុញការផិតក្បត់៖ ការសិក្សាមួយបានបង្ហាញថាអ្នកមានអំណាចទំនងជាមានទំនោរផិតក្បត់។ មនុស្សកាន់តែមានអំណាច នោះពួកគេកាន់តែផ្តល់សិទ្ធិឱ្យខ្លួនឯងដើម្បីសប្បាយនៅខាងក្រៅ ព្រោះមនុស្សយើងកាលណាកាន់តែមានលុយ ច្បាស់ជាលែងខ្លាចក្នុងការធ្វើអំពើអាណាចារ។

Photo_2024 10 09_11 59 37

៣.ប្រព្រឹត្តអំពើពុករលួយ ធ្វើដូចអ្នកដទៃ៖ បុរសជាច្រើននៅពេលឃើញបុរសម្នាក់ទៀតមានស្រីក្រៅ ក៏កើតមានចិត្តច្រណែនចង់ធ្វើដូចគេដែរ ដូច្នេះគ្រាន់តែជីវិតគាត់បានធូរធារភ្លាម គាត់ក៏ទៅសប្បាយនឹងគេដោយគិតថាចាប់តាំងពីពួកគេខំប្រឹងប្រែងអស់ជាយូរមកហើយមិនមានអ្វីខុសឡើយ បើគ្រាន់តែចង់សប្បាយខ្លះ។ ដូច្នេះ គេបណ្ដោយខ្លួនឲ្យប្រព្រឹត្តខុសដូចជាមនុស្សប្រុសដទៃ។

៤.បុរសចូលចិត្តយកឈ្នះ៖ បុរសគ្រប់រូបតែងតែមានចរិតឆេវឆាវ ជាពិសេសពេលនៅចំពោះមុខនារីវ័យក្មេង គាត់ចង់យកឈ្នះកាន់តែខ្លាំង។ បុរសសម័យនេះយល់ថាការដែលមានស្រីក្មេងនៅជិតខ្លួនគឺជាភាពជោគជ័យមួយដែលធ្វើអោយគាត់មានមោទនៈបំផុត៕