ឌូបៃ-អារ៉ាប់រួម៖ បើនិយាយពីឌូបៃប្រាកដណាស់ លោកអ្នកប្រហែលជាយល់ថាវា គឺជាទីក្រុងដ៏ក្តៅហួតហែង ដែលសម្បូរទៅដោយវាលខ្សាច់ និងអគារខ្ពស់ៗបែបទំនើប តែវាមិនមែនដូច្នេះទាំងអស់នោះទេ។
ឌូបៃក្រៅពីមានអគារដ៏ខ្ពស់ស្កឹមស្កៃ បែរជាមានសួនផ្កាធម្មជាតិដ៏ស្រស់ស្អាតមួយកន្លែងដែលស្ទើរតែមិនជឿថាវាមានលក្ខណៈអស្ចារ្យបែបនេះទាល់តែសោះ ថែមទាំងពោរពេញដោយភាពច្នៃប្រតិដ្ឋផងដែរមានឈ្មោះថា Dubai Miracle ។
Dubai Miracle មានដាំដុះផ្កាចម្រុះពណ៌ជាង ៤៥លានប្រភេទនៅលើទំហំដីដល់ទៅជាង ៧ហិចតា តែវាមិនមែនត្រឹមតែជាសួន ឬចម្ការផ្កាប៉ុណ្ណោះទេ តែក៏មានច្នៃរចនាដើមផ្កាជារាងបេះដូង រាងយន្តហោះដ៏ធំ និងរូបរាងប្លែកៗស្អាតៗជាច្រើនទៀតផងដែរ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖