ប្រសិនបើអ្នកមានអារម្មណ៍ថាពិបាកសម្របចំពោះទម្លាប់ខាងលើ ដំបូន្មាននោះគឺថា អ្នកគួរតែចាប់ផ្តើមពីទម្លាប់ 2-3 ជាមុនសិន ជៀសវាងអនុវត្តទាំងអស់ពេកធ្វើឱ្យអ្នកបោះបង់ការប្តេជ្ញាចិត្ត។ ជាការពិតណាស់ អ្នកនឹងមានអារម្មណ៍មិនស្រួលនៅពេលដំបូង តែយូរៗទៅវានឹងក្លាយជាទម្លាប់ដោយមិនដឹងខ្លួន។ នេះគឺជាទម្លាប់ដ៏មានអានុភាពចំនួន ៥ ប្រសិនបើអ្នកអាចអនុវត្តក្នុងរយៈពេល 6 ខែបន្ទាប់ វានឹងមានថាមពលដើម្បីដោះសោសក្តានុពលពិតរបស់អ្នក និងកែប្រែជីវិតរបស់អ្នក៖
១.ក្រោកពីព្រលឹម៖ បង្កើតទម្លាប់ភ្ញាក់ពីគេងនៅម៉ោង ៥ ព្រឹក ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកនៅពេលព្រឹកព្រលឹម ហើយធ្វើឱ្យថ្ងៃដែលនៅសល់មានផលិតភាព។ វាផ្តល់ឱ្យអ្នកនូវពេលវេលាបន្ថែមទៀតដើម្បីរៀបចំផែនការ ហាត់ប្រាណ អានសៀវភៅ... កែសម្រួលកាលវិភាគគេងរបស់អ្នក។ កំណត់អាទិភាពក្នុងការគេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់យប់ ដើម្បីឱ្យរាងកាយ និងចិត្តមានថាមពលឡើងវិញ។ កាលវិភាគនៃការគេងដែលជាប់លាប់អាចធ្វើអោយមុខងាររាងកាយ និងអារម្មណ៍របស់អ្នកប្រសើរឡើង។
២.ចំណាយពេលដើរនៅខាងក្រៅ៖ ការដើរលេងនៅខាងក្រៅគឺជាទម្លាប់ដ៏ល្អមួយដែលអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ ការជ្រមុជខ្លួនអ្នកនៅក្នុងធម្មជាតិអាចមានឥទ្ធិពលស្ងប់ស្ងាត់ កាត់បន្ថយការថប់បារម្ភ និងធ្វើអោយអារម្មណ៍ទាំងមូលរបស់អ្នកប្រសើរឡើង។ ការដើររយៈពេល 30 នាទីនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងដល់ជីវិតរបស់អ្នក។
៣.ចំណាយពេលពី 30 នាទី ទៅ 1 ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីធ្វើលំហាត់ប្រាណ៖ ធ្វើឱ្យវាជាអាទិភាពក្នុងការថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក។ លំហាត់ប្រាណមានសារៈសំខាន់ក្នុងការលើកកម្ពស់សុខភាពរាងកាយ។ ចំណាយពេលយ៉ាងតិចពី ៣០ នាទី ទៅ ១ ម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើលំហាត់ប្រាណ។ វាមិនសំខាន់ទេដែលអ្នកត្រូវហាត់ប្រាណនៅក្នុងកន្លែងហាត់ប្រាណ ឬ នៅផ្ទះ អោយតែវាមានភាពងាយស្រួយសម្រាប់អ្នក ដូច្នេះលំហាត់ប្រាណអាចធ្វើនៅទីណាក៏បានដែរ។ ហើយអត្ថប្រយោជន៍ដែលទទួលបានពីការហាត់ប្រាណនេះវានឹងជួយអ្នកឱ្យមានភាពរឹងមាំ និងរក្សារាងកាយឱ្យសកម្មជានិច្ច។
៤.ចំណាយពេល 30 នាទីជារៀងរាល់ថ្ងៃដើម្បីរៀនជំនាញថ្មី៖ បង្កើតទម្លាប់រៀនអ្វីដែលថ្មីជារៀងរាល់ថ្ងៃ។ ទទួលយកវគ្គសិក្សាតាមអ៊ីនធឺណិត និងពង្រីកចំណេះដឹង និងជំនាញរបស់អ្នក។ ចំណាយពេលយ៉ាងហោចណាស់ 30 នាទីជារៀងរាល់ថ្ងៃ ដើម្បីរៀនជំនាញថ្មីតាមអ៊ីនធឺណិតគឺជារឿងល្អបំផុត ព្រោះជំនាញថ្មីទាំងនេះអាចជួយអ្នកបង្កើនជំនាញរបស់អ្នក និងសន្សំប្រាក់បានកាន់តែច្រើន។
៥.អានសៀវភៅ 10 ទំព័រជារៀងរាល់ថ្ងៃ៖ ការអានគឺជាលំហាត់ដ៏ល្អបំផុតសម្រាប់ចិត្តរបស់យើង! យើងទាំងអស់គ្នាដឹងពីអត្ថប្រយោជន៍នៃការអាន តែភាគច្រើនយើងពិបាកផ្ចង់អារម្មណ៍។ ហេតុនេះអ្នកអាចចាប់ផ្តើមជាមួយការអាន 10 ទំព័រនៃសៀវភៅតូចមួយជារៀងរាល់ថ្ងៃ។ នេះនឹងបង្កើនទំនុកចិត្ត ចំណេះដឹង និងបង្កើតទម្លាប់អាន របស់អ្នក៕