សញ្ញាល្អ! បើមានក្លិនទាំង៣នេះក្នុងផ្ទះ ត្រៀមទទួលលាភសំណាង និងទ្រព្យសម្បត្តិទ្វេដងទៅ

បើយោងទៅតាមជំនឿហុងស៊ុយបុរាណ នៅក្នុងផ្ទះណាក៏ដោយ មិនថាជាផ្ទះតូច ឬ ធំ អោយតែមានលេចឡើងនូវក្លិនទាំង៣ប្រភេទនេះគឺមានន័យថាជាសញ្ញាល្អ គ្រួសារនោះនឹងទទួលបានលាភសំណាងផ្ទួនៗ និងទ្រព្យសម្បត្តិទ្វេដង ព្រោះនេះសុទ្ធតែជាក្លិនមង្គល ផ្តល់អោយគ្រួសារកាន់តែមានភាពកក់ក្តៅ រីឯសមាជិកគ្រួសារនឹងមានសុខភាពល្អ និងមានពន្លឺបញ្ញា៖

Cover Copy Recovered

១.ខ្យល់ស្អាត៖ ផ្ទះដ៏កក់ក្តៅគឺត្រូវតែមានបរិស្ថានស្អាត ដែលវានឹងជួយឱ្យយើងមានថាមពលកាន់តែច្រើន និងមានស្ថេរភាពអារម្មណ៍។ ជីវិតរបស់អ្នកគឺដូចជាបន្ទប់របស់អ្នកអញ្ចឹងដែរ វាជាការឆ្លុះបញ្ចាំងពីរបៀបដែលយើងរស់នៅ ចំណង់ចំណូលចិត្ត និងទម្លាប់ប្រចាំថ្ងៃ។ មនុស្សដែលស្រឡាញ់ជីវិតនឹងមិនទុកឲ្យផ្ទះពោរពេញដោយធូលីឡើយ។ ពួកគេនឹងឧស្សាហ៍បោសសម្អាត រៀបចំផ្ទះអោយមានរបៀបរៀបរយ ដើម្បីជួយអោយស្មារតីល្អ និងខួរក្បាលស្រឡះពោរពេញទៅដោយថាមពលវិជ្ជមាន។ មិនថាអ្នកមានលុយឬអត់ទេ ចូរឆ្លៀតពេលសម្អាតផ្ទះឲ្យបានស្អាត ព្រោះវាក៏ជាផ្នែកមួយក្នុងការនាំរឿងល្អៗមកចូលក្នុងជីវិតយើងផងដែរ។

Istockphoto 1185774433 612x612

២.ក្លិនឈ្ងុយនៃម្ហូប៖ ក្រោយពីធ្វើការលំបាកពេញមួយថ្ងៃ អ្នករាល់គ្នាបានត្រឹមតែសង្ឃឹមថាខ្លួននឹងមានជីវិតសុខសាន្ត និងសុភមង្គល។ មិនថាអ្នកហោះហើរខ្ពស់ និងឆ្ងាយប៉ុណ្ណាក៏ដោយ ភាពកក់ក្តៅ និងក្លិនអាហារនៅតែជារឿងរីករាយបំផុតសម្រាប់ជីវិតមួយនេះ។ សាកស្រមៃមើលថាអ្នកមានលុយចាយមិនអស់ តែបើអ្នកផ្ទះម្នាក់ៗចេះតែទៅញុំាអីនៅក្រៅ នោះគ្រួសារនឹងមិនអាចកសាងរូបភាពអង្គុយញុំាអាហារពេលល្ងាចជាមួយគ្នាយ៉ាងមានក្តីសុខនោះទេ ហេតុនេះហើយទើបក្លិនឈ្ងុយនៃម្ហូបដែលធ្វើចេញពីបេះដូងដោយអ្នកផ្ទះគឺមានតម្លៃជាងអ្វីៗទាំងអស់។

Gallery684974690_big

៣.ក្លិននៃសៀវភៅ៖ គ្រួសារដែលពោរពេញដោយក្លិនសៀវភៅ គឺជាគ្រួសារដ៏ថ្លៃថ្នូ។ អ្នកចូលចិត្តផឹកតែ អានសៀវភៅ ច្រើនតែជាមនុស្សស្ងប់ស្ងាត់ ស្រលាញ់អ្វីដែលខ្លួនមាន និងផ្តល់តម្លៃទៅលើចំណេះដឹង។ ក្លិនសៀវភៅ ប្រៀបបាននឹងភាពថ្កុំថ្កើន បើគ្រួសារណាមានសមាជិកចូលចិត្តអានសៀវភៅកាន់តែច្រើន មិនយូរមិនឆាប់ចំណេះដឹងទាំងនោះនឹងជួយអភិវឌ្ឍន៍គ្រួសារទៅរកភាពល្អប្រសើរ។ ការអានសៀវភៅមិនត្រឹមតែជួយយើងបង្កើនភាពវៃឆ្លាត និងពង្រីកការយល់ដឹងរបស់យើងប៉ុណ្ណោះទេ តែវាក៏ជាទម្លាប់មួយដែលមហាសេដ្ឋីជុំវិញពិភពលោកតែងតែមានផងដែរ៕

Download