បើអ្នកប្រាស្រ័យទាក់ទងគ្នាតិច និងនិយាយ៣ចំណុចនេះកាន់តែមានសុភមង្គល

ពាក្យសម្តីមិនមែននិយាយអោយចេះតែបាននោះទេ ព្រោះវាជាស្ពានក្នុងការកសាងទំនាក់ទំនង ហើយវាក៏អាចបង្ហាញពីសីលធម៌ និងសុជីវធម៌របស់មនុស្សម្នាក់ៗផងដែរ។ ដូច្នេះហើយពេលប្រាស្រ័យទាក់ទងគ្នារវាងមនុស្ស អ្នកត្រូវប្រយ័ត្នលើពាក្យសម្ដីនីមួយៗ ហើយនិយាយអ្វីដែលគួរនិយាយ ដើម្បីកុំឲ្យបង្កើតទៅជាបញ្ហា និងផលប៉ះពាល់ដល់សុភមង្គលរបស់ខ្លួន។ ខាងក្រោមនេះជារឿង៣យ៉ាង ដែលអ្នកគួរតែព្យាយាមនិយាយអោយកាន់តែតិច ដើម្បីជៀសវាងបង្កជម្លោះ និងជួយអោយជីវិតកាន់តែមានសុភមង្គល៖

ចោវេរ

១.ហាមនិយាយពីអាថ៌កំបាំងលាក់ជ្រៅក្នុងបេះដូង៖ កុំប្រាប់អាថ៌កំបាំងដល់ខ្យល់ ព្រោះខ្យល់នឹងបក់ពេញព្រៃ កុំប្រាប់អាថ៌កំបាំងដល់មិត្ត ព្រោះមិត្តនឹងប្រាប់អ្នកដទៃទៀត។ អាថ៌កំបាំងត្រូវបានគេហៅថាអាថ៌កំបាំងព្រោះវាផ្ទុកភាពឯកជនផ្ទាល់ខ្លួន ដែលយើងមិនអាចប្រាប់អ្នកក្រៅបាន។ ប្រសិនបើមនុស្សម្នាក់លាតត្រដាងអាថ៌កំបាំងសូម្បីតែបន្តិចក៏ដោយ វានឹងពិបាកក្នុងការមានអារម្មណ៍ថាមានសុវត្ថិភាព។ ព្រោះអ្នកមិនអាចដឹងថាតើអ្នកដទៃនឹងប្រើអាថ៌កំបាំងនោះដើម្បីជួយដោះស្រាយបញ្ហារបស់អ្នក ឬ ប្រើប្រាស់វាដើម្បីកេងយកផលចំណេញពីអ្នក។ មិនថាអ្នកស្និទ្ធស្នាលជាមួយនរណាម្នាក់ទេ កុំបង្ហាញអាថ៌កំបាំងរបស់អ្នកទៅគេអោយសោះ។ កុំជឿជាក់លើអារម្មណ៍ខ្លួនឯងពេក ទំនាក់ទំនងដែលអ្នកគិតថាស្និទ្ធស្នាលគឺពេលខ្លះគ្រាន់តែជាភាពក្លែងក្លាយតែប៉ុណ្ណោះ។

B3 AQ605_Bonds0_GR_20180601134524

២.ហាមប្រាប់រឿងអន់ចិត្ត៖ ក្នុងជីវិតយើងម្នាក់ៗគឺមិនអាចគេចផុតពីទុក្ខ អារម្មណ៍អយុត្តិធម៌ និងកំហឹងក្នុងចិត្តនោះទេ។ តែទោះបីជាអ្នកអន់ចិត្តប៉ុណ្ណា ខឹងគេខ្លាំងប៉ុណ្ណា ស្អប់គេខ្លាំងកម្រិតណាក៏ដោយ ហាមដាច់ខាត យកវាទៅពិភាក្សាជាមួយអ្នកដទៃដែលមិនដឹងរឿង ព្រោះវាធ្វើអោយគេគិតថាអ្នកជាមនុស្សប្រកាន់ច្រើន ចង្អៀតចង្អល់ ហើយជាពិសេសបើគេចង់ក្បត់នឹងអ្នកគឺស្រួលណាស់ គេប្រាកដជាយករឿងដែលអ្នកត្អូញត្អែរនោះទៅនិយាយចែកចាយបន្ត បង្កអោយការយល់ច្រឡំបន្តិចបន្តួច ប្រែក្លាយទៅជារឿងធំបាន។ យកល្អអ្នកគួរតែនិយាយតែរឿងល្អៗអំពីអ្នកដទៃបានហើយ ដើម្បីអាចរក្សាសុភមង្គលសម្រាប់ខ្លួនអ្នក។

221201_secret_life_of_secrets_1070132669

៣.គុណសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក៖ មិនថាអ្នកជាអ្នកមានចំណេះដឹងច្រើន ឬ មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា ឬសមិទ្ធផលរបស់អ្នកអស្ចារ្យប៉ុណ្ណាទេ អ្នកមិនគួរអួតពីខ្លួនឯងឡើយ។ ដោយសារតែមានមនុស្សតិចណាស់ដែលអាចមានអារម្មណ៍សប្បាយរីករាយចំពោះភាពជោគជ័យរបស់អ្នក។ បើអ្នកអួតខ្លាំងៗ វានឹងងាយធ្វើឱ្យអ្នកដទៃច្រណែន ឬ ស្អប់អ្នកកាន់តែខ្លាំងប៉ុណ្ណោះ។ ពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃព្យាយាមកុំអួតពីសមត្ថភាពខ្លួនឯង ផ្ទុយទៅវិញគួរតែរៀនចេះបន្ទាបខ្លួន និងមានអត្តចរិតសុភាពដាក់អ្នកដទៃ។ អ្នកត្រូវចាំពាក្យមួយឃ្លាថា បង្កើតមិត្តល្អជាងបង្កើតសត្រូវ ដូច្នេះរឿងខ្លះបើអាចអ្នកគួរតែរៀនដាក់ចុះខ្លះ ធ្វើជាមនុស្សដែលចេះយល់ពីកាលៈទេសៈបានល្អ៕

Proud Woman 5321349_1280