ចង់ឱ្យគ្រួសារមានសេចក្ដីសុខ សុភមង្គល កក់ក្ដៅ ត្រូវតែប្រាកដចិត្តថា ក្នុងផ្ទះមាន ៣ យ៉ាងនេះពេញលេញ ជាសញ្ញាដែលពោរពេញដោយទ្រព្យសម្បត្តិ កាន់តែសម្បូរសប្បាយ។
១) មានអាហាហូបចុកពេញលេញ ៖ អាហារគឺជារបស់ដែលមនុស្សគ្រប់គ្នាត្រូវការ។ សម្រាប់គ្រួសារទាំងអស់នៅក្នុងពិភពលោកនេះ ការមានអាហារហូបចុកគ្រប់គ្រាន់គឺជារឿងសំខាន់បំផុត។ ព្រឹទ្ធាចារ្យណែនាំឱ្យគ្រួសារខិតខំរក្សាឆ្នាំងបាយ ម្ហូបអាហារឱ្យយបានពេញលេញ ព្រោះបើឆ្នាំងគ្មានបាយ គ្មានម្ហូបអាហារទេ នោះគ្រួសារងាយនឹងធ្លាក់ខ្លួនក្រ ជួបការអត់ឃ្លាន។
២) ផ្ទះមានពន្លឺភ្លឺគ្រប់គ្រាន់ ៖ យើងដឹងហើយថា ភាពងងឹតមកដល់ពេលយប់ បើផ្ទះមិនមានភ្លើងបំភ្លឺ នោះគឺជារៀងដែលអាប់អួរខ្លាំងណាស់។ ដូច្នេះជារៀងរាល់ល្ងាច សមាជិកគ្រួសារត្រូវជួបជុំគ្នាធ្វើម្ហូប ទទួលទានអាហារ ត្រូវបើកភ្លើងឱ្យភ្លឺ ដើម្បីបង្កើតបរិយាកាសកក់ក្ដៅ។ ផ្ទះដែលពោរពេញទៅដោយពន្លឺ នឹងបណ្តេញរបស់មិនស្អាត បណ្តេញសត្វកាចសាហាវ និងធ្វើឱ្យគ្រួសាររស់នៅដោយសំណាង និងសន្តិភាព។
៣) មានសមាជិកជួបជុំគ្នាយ៉ាងរីករាយ ៖ ពេលថ្ងៃយើងទាំងអស់គ្នាត្រូវទៅធ្វើការ ដូច្នេះនៅពេលល្ងាចត្រូវព្យាយាមជជែកសួរនាំគ្នាទៅវិញទៅមក។ មានមនុស្សជាច្រើនដែលធ្វើការពេញមួយថ្ងៃ ប៉ុន្តែជំនួសឱ្យការទៅផ្ទះដើម្បីញ៉ាំអាហារជាមួយក្រុមគ្រួសារពួកគេចូលចិត្តជួបជុំជាមួយមិត្តភក្តិដើម្បីផឹកស៊ីច្រៀងរាំ។ ផ្ទះដែលគ្មានក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់មិនអាចហៅថាជាផ្ទះបានឡើយ។ ផ្ទះដែលចេញពីព្រឹក ហើយត្រឡប់មកយប់ជ្រៅ មិនអាចសប្បាយចិត្តបានឡើយ។ តាមពិតផ្ទះដែលទុកចោលយូរអាចនាំមកនូវរឿងអាក្រក់។ យើងម្នាក់ៗត្រូវឱ្យតម្លៃគ្រួសារយើងក្រោយពីធ្វើការ ត្រូវមកផ្ទះដើម្បីជួបជុំក្រុមគ្រួសារ បង្កើតពេលវេលារីករាយជាមួយគ្នា៕