នៅពេលដែលបុរសមានលុយ ពួកគេតែងតែចង់បានការបញ្ជាក់ និងការទទួលស្គាល់ទំនាក់ទំនងរបស់ពួកគេជាមួយស្ត្រីកាន់តែច្រើន។ ស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតផ្តល់ឱ្យពួកគេនូវអារម្មណ៍នៃការពេញចិត្តនេះយ៉ាងងាយស្រួល។ សង្គមកំពុងអភិវឌ្ឍឥតឈប់ឈរ ជាមួយនឹងជីវភាពរស់នៅល្អ ភាពសម្បូរបែបនៃជីវិតសម្ភារៈនិយមរបស់បុរសអ្នកមានក៏កើនឡើង ពួកគេចាប់ផ្តើមស្វែងប្រភេទនារីថ្មីសម្រាប់ចំណង់ចំណូលចិត្តខ្លួនឯង។ ក្នុងនេះ ការស្វែងរកគូស្នេហ៍ហាក់ក្លាយជារឿងចាំបាច់ ដូច្នេះក្រោយពេលមានលុយហើយ តើមនុស្សស្រីណាដែលបុរសចូលចិត្តទាក់ទងជាមួយ?
១.ស្ត្រីស្រស់ស្អាត៖ នារីដែលស្អាតតែងតែមានភាពទាក់ទាញពីធម្មជាតិចំពោះបុរស។ នៅពេលដែលបុរសម្នាក់ទទួលបានជោគជ័យក្នុងអាជីពរបស់គាត់ ការទាក់ទាញនេះក្លាយជាខ្លាំងក្លាបំផុត។ ស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតតំណាងឱ្យភាពទាក់ទាញ ដែលអាចបំពេញតម្រូវការ និងភាពថ្មីថ្មោងទាំងអស់របស់បុរស។ នៅពេលដែលបុរសមានលុយ ពួកគេតែងតែចង់បាននារីដែលស្អាតខ្លាំងមកធ្វើជាគូស្នេហ៍របស់ពួកគេ។
២.ស្ត្រីមានបញ្ញា៖ ស្ត្រីដែលមានបញ្ញាមានភាពចាស់ទុំខ្លាំងក្នុងការគិតរបស់ពួកគេ ហើយការគិតរបស់ពួកគេគឺមុតស្រួចបំផុត។ ប្រាជ្ញានិងភាពទាក់ទាញរបស់ពួកគេអាចទាក់ទាញបុរសអោយយកចិត្តទុកដាក់ចំពោះការប្រាស្រ័យទាក់ទងជាមួយ។ នៅពេលទំនាក់ទំនងជាមួយស្ត្រីដែលមានភាពចាស់ទុំ អ្នកមិនត្រឹមតែបំពេញតម្រូវការផ្លូវចិត្តរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងតម្រូវការសរីរវិទ្យារបស់អ្នកថែមទៀតផង។
៣.ស្ត្រីមានជំនាញ ឬ ទេពកោសល្យពិសេស៖ ក្រៅពីនារីវ័យក្មេងដែលមានភាពចាស់ទុំ បុរសមួយចំនួនក៏ជ្រើសរើសស្ត្រីដែលមានជំនាញពិសេសដូចជាការរាំ ការច្រៀង និងការគូររូប។ សម្រាប់ពួកគេ ការប្រាស្រ័យទាក់ទងជាមួយនារីប្រភេទនេះ មិនត្រឹមតែបំពេញតម្រូវការខាងសរីរវិទ្យា និងផ្លូវចិត្តរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញនូវចំណង់ចំណូលចិត្តរួមគ្នាផងដែរ និយាយរួមពួកគេត្រូវការនារីដែលមានដុងលើសពីមនុស្សស្រីធម្មតា៕