នៅពេលដែលយើងកាន់តែចាស់ទៅគឺអាចប្រឈមមុខជាមួយនឹងជំងឺគ្រប់ប្រភេទ ហើយប្រសិនបើយើងមិនយកចិត្តទុកដាក់ថែទាំទេ រាងកាយនឹងមិនអាចទ្រាំទ្របានធ្វើឱ្យយើងទ្រុឌទ្រោមខ្លាំងរស់ដើម្បីតែមើលជម្ងឺតែប៉ុណ្ណោះ ដូច្នេះកុំថាឡើយសោយសុខ សូម្បីតែជីវិតសាមញ្ញមួយក៏រកមិនបានដែរ។ សុខភាពគឺជារឿងចម្បង តែក្នុងនោះក៏មានចំណុចសំខាន់ៗមួយចំនួនទៀតផងដែរ អោយតែអ្នកអាចថែរក្សាវាបាននោះពេលចាស់ទៅអ្នកនឹងអាចរស់នៅពោរពេញទៅដោយសេចក្តីសុខ៖
១.អំពីទ្រព្យសម្បត្តិ៖ ប្រសិនបើអ្នកមានលុយក្នុងហោប៉ៅរបស់អ្នក នោះអ្នកនឹងមានជំនឿចិត្តចំពោះខ្លួនឯងជានិច្ច។ ពេលអ្នកមានលុយ ជីវិតរបស់អ្នកនឹងមានសន្តិភាព។ នៅពេលដែលយើងជួបប្រទះនឹងការលំបាកខ្លះ ការសន្សំនឹងជួយអ្នកយកឈ្នះលើការលំបាក និងកាត់បន្ថយភាពតានតឹង។ លុយអាចជួយឱ្យអ្នកមានជីវិតកាន់តែសប្បាយរីករាយ និងអាចធ្វើរឿងដែលចង់ធ្វើនៅជីវិតចុងក្រោយបាន។
២.អំពីសុខភាព៖ ហាត់ប្រាណដើម្បីសុខភាព រៀនចំនេះដឹងពង្រឹងខួរក្បាល។ ហាត់ប្រាណពីក្មេង ដល់ពេលចាស់ទៅអ្នកនឹងអរគុណខ្លួនឯង ព្រោះកាលដែលមានសុខភាពមាំមួន អ្នកអាចយកពេលវេលាដែលសេសសល់ក្នុងជីវិតទៅសោយសុខបាន។
៣.អំពីស្ថានភាពនៃចិត្ត៖ រក្សាចិត្តឲ្យស្ងប់ ពេលចាស់ទៅ កុំខ្លាចប្រឈមនឹងភាពចាស់ព្រោះវាជាដំណើរធម្មជាតិ ដូច្នេះត្រូវចេះរីករាយនឹងដំណាក់កាលផ្សេងៗនៃជីវិត។ ប្រសិនបើអ្នកចង់កាត់បន្ថយបន្ទុកក្នុងជីវិត អ្នកគួរតែរៀនដោះលែង។ លុះត្រាតែអ្នករក្សាចិត្តរបស់អ្នកឱ្យស្ងប់ស្ងាត់ ទើបអ្នកអាចរកឃើញសុភមង្គល និងបំបាត់កង្វល់ក្នុងចិត្ត។
៤.អំពីទំនាក់ទំនង៖ កម្ចាត់ទំនាក់ទំនងដែលគ្មានប្រយោជន៍ តាមពិតទៅមានមិត្តល្អតែពីរបីនាក់គឺគ្រប់គ្រាន់ពេកហើយ។ នៅឱ្យឆ្ងាយពីភាពអវិជ្ជមាន ហ៊ុំព័ទ្ធខ្លួនអ្នកជាមួយមនុស្សវិជ្ជមាន និងទំនាក់ទំនងល្អៗ។ ចៀសវាងរាប់អានមនុស្សខុស នាំអោយជីវិតអ្នកពោរពេញទៅដោយបញ្ហាដែលមិនគួរកើតមាន។
៥.អំពីពេលវេលា៖ ការចំណាយពេលវេលាសម្រាប់ខ្លួនអ្នកកាន់តែច្រើនគឺជាវិធីរីកចម្រើនបំផុតក្នុងការរស់នៅ ការចំណាយពេលវេលារបស់អ្នកគឺជាអាកប្បកិរិយាឆ្ពោះទៅរកការស្វែងរកគុណភាពនៃជីវិត ការយល់ដឹងយ៉ាងស៊ីជម្រៅចំណង់ចំណូលចិត្តខ្លួនឯង៕