មនុស្ស២នាក់នេះមកដល់ផ្ទះថ្វីត្បិតតែរំខានមែន តែនឹងជួយអ្នកឱ្យមានលុយកាក់ហូរហៀរ

ប្រសិនបើភ្ញៀវទាំងពីរនេះបង្ហាញខ្លួននៅក្នុងផ្ទះរបស់អ្នក ទោះបីជាឃើញពួកគេធ្វើឱ្យអ្នកមានអារម្មណ៍រំខាន និងឈឺក្បាលក៏ដោយ ប៉ុន្តែសូមគិតមួយភ្លែតថាពួកគេកំពុងនាំរឿងល្អៗមកឱ្យអ្នក ដូច្នេះអ្នកគួរតែរីករាយស្វាគមន៍ពួកគេ ជំនួសអោយអារម្មណ៍មិនសប្បាយចិត្ត។

Cover Copy

១.កូន ឬ ក្មេងៗមកលេងដល់ផ្ទះ៖ សំណាងល្អគោះទ្វារ នាំលាភ នាំជ័យ

ក្មេងៗមានថាមពលច្រើន ដូច្នេះពួកគេចូលចិត្តលេង ជួនកាលពួកគេធ្វើឱ្យបែករបស់របរ ឬ បញ្ចេញសំឡេងធ្វើឱ្យម្ចាស់ផ្ទះមិនសប្បាយចិត្ត និងមិនចង់ស្វាគមន៍ភ្ញៀវទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ តើអ្នកដឹងទេថា សំឡេងដែលក្មេងៗបង្កើតបានជួយបន្សុទ្ធខ្យល់ បំបាត់ថាមពលអាក្រក់ និងភាពសោកសៅក្នុងគ្រួសារ។ កុមារស្លូតត្រង់ជាមួយនឹងការរំញ័រថាមពលប្រេកង់ខ្ពស់ដែលនាំមកនូវថាមពលវិជ្ជមានដល់គ្រួសារ។ កុមារមានភាពរសើបខ្លាំងចំពោះបរិស្ថាន នៅពេលដែលពួកគេដឹងថាផ្ទះមានហុងស៊ុយមិនល្អ ពួកគេនឹងមិនចូលនោះទេ។ បើក្មេងៗតែងតែចង់មកលេងផ្ទះរបស់អ្នក សូមអបអរសាទរ នោះជាប្រផ្នូលល្អ ហុងស៊ុយក្នុងផ្ទះរបស់អ្នកល្អណាស់ ជាសញ្ញាបញ្ជាក់ថា គ្រួសារមានសំណាង ហើយនឹងមានភាពរុងរឿងឆាប់ៗ។

សម្រាប់គ្រួសារដែលទន្ទឹងរង់ចាំដំណឹងល្អអំពីកូនៗ ហើយស្រាប់តែឃើញកូនមកលេងផ្ទះ នោះជាសញ្ញានៃភាពរីករាយនាពេលខាងមុខ លាភសំណាងសម្រាប់កូនៗ និងសំណាងល្អ។ កុមារតំណាងឱ្យភាពរស់រវើក ភាពគ្មានទោសពៃរ៍ និងក៏ជាគ្រាប់ពូជនៃអនាគតដែរ ដូច្នេះកន្លែងណាមានកូន ទីនោះមានជីវិត និងភាពរឹងមាំ។ ដូច្នេះកុំជេរ ឬ ដេញក្មេងចេញពីផ្ទះ សាកល្បងធ្វើមិត្តជាមួយគេ នោះអ្នកនឹងឃើញព្រលឹងអ្នកកាន់តែស្ងប់ ហើយមិនហត់ឡើយ។

IMG_1103

២. អ្នកសុំទាន សុំអាហារ៖ ការចាប់កំណើតរបស់ព្រះនៃទ្រព្យសម្បត្តិមកលេង

មនុស្សជាច្រើនពេលឃើញអ្នកសុំទានមកផ្ទះ ដេញពួកគេចេញភ្លាមៗ ថែមទាំងនិយាយពាក្យមិនល្អ ព្រោះគិតថាមនុស្សទាំងនេះនាំសំណាងអាក្រក់មក។ ទោះជាយ៉ាងនេះក្តី វាជាការគិតខុសទាំងស្រុង ប្រសិនបើអ្នកមិនអាចជួយពួកគេដោយលុយទេ អ្នកអាចផ្តល់អាហារដល់ពួកគេ ឬ បង្ហាញសេចក្តីសប្បុរស ដើម្បីទទួលសំណាងល្អនាពេលអនាគត។ គ្រួសារអ្នកជំនួញតែងតែតម្កល់អាសនៈចំពោះព្រះនៃទ្រព្យសម្បត្តិដើម្បីសង្ឃឹមថាបានពរជ័យនិងលាភសំណាង។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាអ្នកសុំទានគឺជាតំណាងនៃព្រះនៃទ្រព្យសម្បត្តិ។ មានរឿងព្រេងមួយថា កាលមួយព្រះនៃទ្រព្យសម្បត្តិត្រូវទៅសុំទាន។ ភោជនីយដ្ឋានលក់សាច់អាំងមួយកន្លែងកំពុងមានបញ្ហាស្ងាត់ភ្ញៀវជាខ្លាំង តែដោយក្រឡេកឃើញអ្នកសុំទានអត់ឃ្លានពេកពួកគេក៏អញ្ជើញគាត់ចូលហូបអាហារដោយឥតគិតថ្លៃ។ អ្វីដែលចម្លែកនោះគឺអតិថិជនបានសម្រុកចូលហាងនោះភ្លាមៗ។ ដូច្នេះ រៀងរាល់ថ្ងៃ ម្ចាស់ហាងបានអញ្ជើញអ្នកសុំទានមកហូប ព្រោះគាត់យល់ថាអំពើសប្បុរសដែលគាត់បានធ្វើជាមួយអ្នកសុំទានគឺប្រៀបដូចជាទទួលបានសំណាងល្អត្រឡប់មកវិញអញ្ចឹង ប៉ុន្តែគាត់មិនបានដឹងទាំងស្រុងទេថា អ្នកសុំទាននេះជាព្រះនៃទ្រព្យសម្បត្តិ។ ដោយសារតែរឿងនិទាននេះ មនុស្សជាច្រើនជឿថាអ្នកសុំទានដែលមកផ្ទះគឺជាព្រះនៃទ្រព្យសម្បត្តិដែលកំពុងមកលេងដើម្បីមើលពីរបៀបដែលម្ចាស់ផ្ទះទទួលពួកគេ។ បើអ្នកប្រព្រឹត្តល្អ អ្នកនឹងទទួលបានលាភសំណាង និងទ្រព្យសម្បត្តិ តែបើអ្នកណាដេញគេចេញ អ្នកនោះនឹងដេញព្រះនៃទ្រព្យសម្បត្តិចេញពីផ្ទះ៕

IMG_1101