រឿងសំខាន់ក្នុងជីវិត៣យ៉ាង ដែលអ្នកគួរតែដឹងមុនឈានចូលអាយុ៤០ឆ្នាំ

ចាស់បុរាណបាននិយាយថា ការជ្រើសរើសរាប់អានមិត្តភក្ដិគឺពិតជាមិនខុសទេ។ ការរស់នៅក្នុងបរិយាកាសល្អនឹងជួយយើងឱ្យធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ មានសុខភាពល្អ និងមានសុទិដ្ឋិនិយម។ ផ្ទុយទៅវិញ មនុស្សដែលធំឡើងក្នុងបរិយាកាសមិនល្អ សេពគបន់មិត្តភក្តិមិនល្អ អាចបណ្តាលអោយពួកគេពិបាកក្នុងការរក្សាចិត្តបរិសុទ្ធ និងទៀងត្រង់ណាស់។ ខាងក្រោមនេះជារឿង៣យ៉ាងរបស់មនុស្សលោក ដែលអ្នកគួរតែដឹងអោយច្បាស់៖

Cover Copy

១.មនុស្សតិចតួចដឹងពីទ្រឹស្ដីចំបើង៖ បើគ្មានអ្នកណាខ្វល់ពីចំបើងនៅលើផ្លូវទេ វានឹងក្លាយជាចំបើងជារៀងរហូត។ ប៉ុន្តែបើអាជីវករនៅផ្សារយកវាទៅចងបន្លែ ឬ ចងក្តាម អ្នកនឹងអាចរកប្រាក់ចំណេញេពីវាបាន។ យើងម្នាក់ៗគួរតែដូចជាចំបើង តែអាចយកវាមកធ្វើជារបស់មានតម្លៃបាន។ អ្នកប្រហែលជាសម្គាល់ឃើញថាទឹកដបដូចគ្នា ប៉ុន្តែលក់នៅហាងលក់គ្រឿងទេស និងនៅភោជនីយដ្ឋានប្រណីតគឺមានតម្លៃខុសគ្នា។

IMG_1085

២.តើខ្យល់ស្រទាប់ណាទៅនឹងពពកស្រទាប់នោះ? ចាស់បុរាណបាននិយាយថា ការជ្រើសរើសមិត្តភ័ក្ដិលេងជាមួយពិតជាមិនខុសទេ។ ការរស់នៅក្នុងបរិយាកាសល្អនឹងជួយយើងឱ្យធំឡើងមានសុខភាពល្អ និងមានចរិតល្អ។ ផ្ទុយទៅវិញ មនុស្សដែលធំឡើងក្នុងភាពកខ្វក់ពិបាកក្នុងការរក្សាចិត្តបរិសុទ្ធនិងទៀងត្រង់។ ក្នុងជីវិតនេះ ទំនាក់ទំនងដែលមានស្រាប់របស់អ្នកនឹងកំណត់ពីរបៀបដែលអ្នករីកចម្រើនឆ្ពោះទៅរកភាពជោគជ័យ។ ប្រសិនបើអ្នកដើរលេងជាមួយមនុស្សឧស្សាហ៍ អ្នកមិនអាចខ្ជិលបានទេ។ បើអ្នកដើរលេងជាមួយមនុស្សសុទិដ្ឋិនិយមនឹងធ្វើឱ្យអ្នកពោរពេញដោយថាមពល និងឈានទៅរកសេចក្តីល្អ។ តែបើអ្នកទៅរាប់ជាមួយមិត្តភក្តិដែលគ្មានបានការ គ្មានគោលដៅជីវិត នោះជីវិតអ្នកក៏នឹងក្លាយដូចជាពួកគេដែរ។

IMG_1086

៣.ខ្ចីកម្លាំងខ្យល់ យើងអាចហោះហើរបានខ្ពស់៖ ក្នុងជីវិត អានសៀវភៅល្អៗ បើអ្នកចង់មានចំណេះដឹង ហើយបើអ្នកចង់ពូកែ អ្នកគួរតែហ៊ុំព័ទ្ធខ្លួនអ្នកជាមួយមនុស្សដែលមានទេពកោសល្យ។ បើអ្នកចង់លាតស្លាប ហើយហោះបានខ្ពស់លើមេឃ ចូរហោះជាមួយឥន្ទ្រី មិនមែនជាមួយកូនមាន់ទេ។ ត្រូវដឹងគុណជានិច្ចចំពោះអ្នកដែលបានរួមដំណើរជាមួយយើង និងផ្តល់ឱកាសឱ្យយើងអភិវឌ្ឍទេពកោសល្យរបស់យើង។ ដឹងគុណចំពោះមនុស្សថ្លៃថ្នូរដែលបានបង្ហាញខ្លួន និងជួយយើងពេលដែលយើងនៅវិលវល់មិនទាន់រកខ្លួនឯងឃើញ៕​

IMG_1087