៥ យ៉ាងសាមញ្ញរបស់មនុស្សស្រី ប៉ុន្តែទាក់ទាញខ្លាំងណាស់ចំពោះបុរស

បុរសជាច្រើននិយាយថា ពួកគេពិតជាចាប់អារម្មណ៍ និងទាក់ទាញចំពោះស្ត្រីដែលមានបុគ្គលិកលក្ខណៈល្អ រូបរាងស្អាត និងក្លិនក្រអូបនៅលើខ្លួនរបស់ពួកគេ។ ខាងក្រោមនេះជារឿងសាមញ្ញ ៥ យ៉ាងរបស់មនុស្សស្រី ប៉ុន្តែមានភាពទាក់ទាញខ្លាំងចំពោះបុរស៖

Cover Copy

១.ស្ត្រីកំប្លែង៖ ថ្វីត្បិតតែមនុស្សស្រីជាច្រើនមិនស្អាត ឬ គ្មានទេពកោសល្យក៏ដោយ ក៏ពួកគេងាយទាក់ទាញការអាណិតអាសូរ ធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍នឹងពួកគេភ្លាមៗ តាំងពីជួបគ្នាលើកដំបូង។ មូលហេតុគឺដោយសារតែពួកគេមានភាពរួសរាយរាក់ទាក់គួរឱ្យចង់រាប់អាន។ មនុស្សស្រីប្រភេទនេះច្រើនតែងាយស្រួលរស់នៅជាមួយ មិនថានៅទីណា ឬ ធ្វើអ្វីក៏ដោយ នាងតែងតែទទួលបានការស្វាគមន៍ និងស្រលាញ់ដូចក្រុមគ្រួសារ។ ម្យ៉ាងវិញទៀត បុរសជាច្រើនយល់ថាវាគួរឱ្យចាប់អារម្មណ៍ ឬ ចង់បង្កើតមិត្តជាមួយនារីដែលគួរឱ្យអស់សំណើច ព្រោះនាងតែងតែនាំឱ្យពួកគេរីករាយ។

IMG_1057

២.មនុស្សស្រីមានអនាម័យ ស្អាត និងមានក្លិនក្រអូប៖ នារីៗត្រូវចាំថាបើអ្នកមិនស្អាតក៏អ្នកត្រូវតែមានក្លិនមាត់ល្អ។ បុរសជាច្រើននិយាយថា ពួកគេពិតជាចាប់អារម្មណ៍ និងទាក់ទាញចំពោះស្ត្រីដែលមានបុគ្គលិកលក្ខណៈល្អ រូបរាងស្អាត និងក្លិនក្រអូបនៅលើខ្លួនរបស់ពួកគេ។ តាមពិតទៅ នារីម្នាក់ដែលមានសម្រស់ស្រស់ស្អាត តែមិនចេះខ្វល់ខ្វាយ និងកខ្វក់ មានភាពទាក់ទាញត្រឹមតែវិនាទីដំបូងប៉ុណ្ណោះ។ បន្ទាប់មកពួកគេបានធ្វើឱ្យអ្នកម្ខាងទៀតមានអារម្មណ៍ធុញទ្រាន់និងមិនសូវមានអារម្មណ៍ល្អនោះឡើយ។

IMG_1060

៣.ស្ត្រីដឹងពីរបៀបថែរក្សាអ្នកដទៃ៖ រវាងមនុស្សស្រីដែលមានជំនាញ និងមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នកដ៏ទៃ បុរសនឹងតែងតែស្រលាញ់នរណាម្នាក់ដែលមានចិត្តអធ្យាស្រ័យ និងស្រលាញ់មនុស្សគ្រប់គ្នា។ ដោយសារតែពួកគេមានចិត្តសប្បុរស មិនអាត្មានិយម រស់នៅដោយការគោរព។ បុគ្គលបែបនេះសក្ដិសមណាស់ដែលត្រូវបានគេយកចិត្តទុកដាក់ ស្វែងរក និងរាប់អាន។

IMG_1058

៤.មនុស្សស្រីមានមនោសញ្ចេតនា៖ មនុស្សស្រីដែលចេះទុកសម្ពាធការងារ និងគ្រួសារមួយឡែក រួចមកបន្ថែមគ្រឿងទេសក្នុងជីវិតដោយការស្លៀកពាក់ស្អាតបាត ធ្វើលំហាត់ប្រាណ មានទម្លាប់ល្អដូចជាអានសៀវភៅ ឬ ផ្តោតលើសកម្មភាពកម្សាន្តនានា ច្រើនតែមានភាពទាក់ទាញជាងស្រ្តីដែលងប់តែការងារ ឬ ទំនេរដេកលេងមិនធ្វើអ្វីសោះ។

IMG_1059

៥.ស្ត្រីតែងតែធ្វើអ្វីទាន់ពេលវេលា៖ ក្នុងជីវិតនេះ មនុស្សគ្រប់គ្នាស្អប់ការរង់ចាំ។ ស្ត្រីដែលមិនគោរពពេលវេលានឹងបង្ហាញថានាងមិនចេះឱ្យតម្លៃពេលវេលារបស់ខ្លួន។ មនុស្សបែបនេះមិនយូរមិនឆាប់នឹងធ្វើឱ្យមនុស្សជាទីស្រលាញ់ មិត្តរួមការងារ និងដៃគូបាត់បង់ទំនុកចិត្តបន្តិចម្តងៗ និងធុញទ្រាន់។ ចាប់ពីពេលនេះតទៅ សូមកែទម្លាប់របស់អ្នកឱ្យធ្វើអ្វីទាន់ពេលវេលាត្រឹមត្រូវ ប្រសិនបើអ្នកមិនលឿនទេ អ្នកដទៃច្បាស់ជាមិនចូលចិត្តឡើយ៕

IMG_1061