បើមិត្តភក្តិមានសញ្ញាទាំង៥នេះ បង្ហាញថាអ្នករាប់អានមនុស្សខុសហើយ យកល្អគួរតែដើរចេញ

បើមិត្តភក្តិរបស់អ្នកមានសញ្ញាទាំង៦នេះ អ្នកត្រូវបញ្ចប់ទំនាក់ទំនងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះវាជាសញ្ញាព្រមានថា ពួកគេជាមនុស្សមិនល្អ មិនសក្តិសមធ្វើជាមិត្តនឹងអ្នកទេ។ ជាពិសេស បើអ្នកនៅតែបន្តរាប់អានទៀត ទៅថ្ងៃមុខអាចនឹងត្រូវជួបបញ្ហាដោយសារតែពួកគេជាក់ជាមិនខានឡើយ គួរតែកាត់ផ្តាច់ទំនាក់ទំនងនោះចោលទៅ កុំឱ្យស្តាយក្រោយទាន់៖

Cover Copy

១.គ្មានសេចក្តីសប្បុរស៖ សេចក្តីសប្បុរសគឺជាផ្នែកសំខាន់បំផុតនៃភាពជាមនុស្ស។ បើគ្មានសេចក្តីសប្បុរសទេ វាងាយស្រួលក្នុងការប្រមូលផ្តុំអារម្មណ៍អវិជ្ជមានខ្លាំង។ ការបង្កើតមិត្តក៏ដូចគ្នាដែរ បើមនុស្សគ្មានការយល់ចិត្ត និងចិត្តល្អ គ្មានអ្នកណាចង់ធ្វើមិត្តឡើយ។ ដូច្នេះត្រូវមើលមនុស្សអោយច្បាស់ អ្នកត្រូវតែប្រៀបធៀបគុណសម្បត្តិ និងគុណវិបត្តិ ព្រោះមនុស្សប្រភេទនេះមិនគិតពីអ្នកដទៃទេ គិតតែពីខ្លួនឯង បើថ្ងៃណាមួយអ្នកស្រាប់តែមិនខ្វល់ពីអារម្មណ៍គាត់ គាត់អាចនឹងខឹង ឬ បែកបាក់ជាមួយអ្នក។ នេះជាប្រភេទមនុស្សដែលគិតអ្នកក្នុងផ្លូវមិនល្អជាយូរមកហើយ ពេលណាអ្នកធ្វើឱ្យគេទាស់ចិត្ត កពួកគេនឹងរៀបចំផែនការសងសឹកអ្នកភ្លាម។

Be1d9c5f4fbfafbdde3edac636

២.មិនជួយបែរជាសើចចម្អក៖ មិត្តខ្លះធ្វើដូចស្រលាញ់យើងណាស់អញ្ចឹង ហៅយើងថាជាមិត្តជិតស្និទ្ធពេញមាត់ តែនៅពេលឃើញយើងពិបាក មិនមកសួរនាំ ឬ មានចិត្តចង់ជួយទេ តែបែរជាមកសើចចម្អកយើងទៅវិញ មិត្តបែបនេះហៅថាល្អតែមើលទេ តែស៊ីមិនកើត។

175034864 L_2281667_20220405101524

៣.មិត្តចាំតែខ្ចីលុយ៖ ការខ្ចីលុយគឺងាយស្រួល ប៉ុន្តែការយកមកវិញគឺពិបាក។ មិត្តខ្លះមកខ្ចីលុយយើងធ្វើកំសត់ណាស់អោយយើងអាណិត តែពេលដែលយើងទារលុយវិញ គេចោទយើងថាខ្ចីប៉ុណ្ណឹងសោះ ទារនោះទារ មិត្តបែបនេះរាប់គ្នាមិនបានយូរទេ គង់នឹងឈ្លោះគ្នានៅថ្ងៃណាមួយមិនខាន។

Signs Of A Fake Friend

៤.ចូលចិត្តខ្សែលើ៖ មនុស្សប្រភេទនេះប្រៀបដូចសត្វរុយ មករកយើងតែពេលយើងមានបាន ព្រោះគិតថានឹងអាចយកប្រយោជន៍ពីយើងខ្លះ។ ពួកគេតែងតែចង់ធ្វើជាមិត្តជាមួយអ្នក ដើម្បីរកប្រាក់ចំណេញ។ នៅពេលដែលអ្នកមិនមានផលប្រយោជន៍ដែលពួកគេចង់បាន ពួកគេនឹងក្បត់អ្នកភ្លាម។

1_v295lMpQebqLEZ7GQPTXAw

៥.មិត្តមិនយល់ទុក្ខធុរៈ៖ វាពិតជាមាន ក្នុងរង្វង់មិត្តភក្តិគឺតែងតែមានមិត្តម្នាក់ដែលចង់អោយគេគ្រប់គ្នាធ្វើដូចចិត្តខ្លួនចង់បាន ដោយមិនខ្វល់ថាអ្នកដទៃកំពុងមានបញ្ហាឬអត់នោះទេ។ មិត្តបែបនេះគឺចង់គ្រប់គ្រងគេ ចង់អោយគេលើកតម្កើងខ្លួន ចង់អោយគេស្តាប់តាមបញ្ជា បើហ៊ានតែទាស់ចិត្តបន្តិចគេនឹងលែងរាប់អានយើង ហើយយកដើមយើងទៅនិយាយជាមួយមិត្តផ្សេងទៀត៕

Ways To Spot A Fake Friend According To Psychology 1024x538