១៤ ចំណុចដែលស្ត្រីឆ្លាតតែងតែធ្វើនៅក្នុងសង្គមជីវិតសព្វថ្ងៃ តែសម្រាប់មនុស្សស្រីល្ងង់ មិនខ្វល់ដល់រឿងអស់ទាំងនជឡើយ

ជាមនុស្សស្រី ចង់រស់នៅក្នុងសង្គមបច្ចុប្បន្នបានល្អ ចុះសម្រុង និងតាមទាន់គេ ដាច់ខាតត្រូវតែឆ្លាត រវាសរវៃ រឹងប៉ឹង ចេះដឹង និងក្លាហាន ទើបគ្មានអ្នកណាធ្វើបាបអ្នកបាន ក៏គ្មានអ្នកណាហ៊ានមកមាក់ងាយ ជាន់ពន្លិចអ្នកនោះដែរ។ ទាំងនេះ គឺជាចំណុចសំខាន់ទាំង ១៣ ដែលស្រីៗត្រូវតែរៀនសូត្រ និងអនុវត្តន៍ឱ្យបានល្អ។

Cover Copy

១. មានចិត្តសប្បុរស ៖ ជាមនុស្សស្រីមិនអាចចិត្តល្អពេក ក៏មិនត្រូវចិត្តទន់ពេកដែរ តែសេចក្ដីសប្បុរស សន្ដោសមេត្តា គឺជាគុណតម្លៃដ៏ល្អ ជាមន្តស្នេហ៍ដ៏ទាក់ទាញ ធ្វើឱ្យអ្នកជុំវិញមានអារម្មណ៍កក់ក្ដៅពេលដែលបាននៅជិតអ្នក។ តែយ៉ាងណាក៏ដោយ សប្បុរសត្រូវៀ្ដល់ឱ្យមនុស្សដែលសមនឹងទទួល ចិត្តសប្បុរសក្នុងពេលវេលាដែលត្រឹមត្រូវ កុំឱ្យខ្លួនឯងលំបាក ព្រោះតែទឹកចិត្តឱ្យសោះ។

២. ចេះថែរក្សា ចេះព្រលែង ៖ មិនថាជារបស់ ឬមនុស្សនោះទេ ត្រូវចេះបែងចែកឱ្យបានដាច់ស្រេចនូវអ្វីដែលគួររក្សាទុក និងអ្វីដែលគួរតែដោះលែង ឬគ្រវែងចោល។ អ្នកណាចង់ទៅក៏ជូនដំណើរគេទៅ អ្នកនៅព្រមនៅត្រូវថែរក្សាឱ្យបានល្អ យើងគ្មានសិទ្ធទៅឱបក្រសោបអ្នកណា ឬរបស់ណាទុកទេ បើមិនមែនជារបស់យើង ចុងក្រោយគង់តែបាត់បង់ទៅ។

៣. រៀនរស់នៅជាមួយខ្លួនឯង ៖ ជាមនុស្សស្រីត្រូវរៀនរស់នៅជាមួយនឹងភាពឯកា ព្រោះគ្មាននរណាអាចនៅកំដរអ្នក ការពារអ្នកអស់មួយជីវិតបានឡើយ មនុស្សកើតមកជាមួយនឹងភាពឯកាស្រាប់ទៅហើយ។ ហើយនៅពេលដែលអ្នកទម្លាប់នឹងភាពឯកា ស្ត្រីកាន់តែរឹងមាំ និងចេះអត់ធន់ច្រើនជាងមុន។

៤. ត្រូវចេះខិតខំប្រឹងប្រែង ៖ ជាមនុស្សស្រីសំណាងបំផុត គឺមិនមែនបានប្ដីអ្នកមាន សង្សារ ស្អាតទេ គឺត្រូវរកលុយដោយកម្លាំងខ្លួនឯង រកលុយខ្លួនឯង ចាយលុយខ្លួនឯង ទើបគ្មានសម្ពាធ មិនបាច់ខ្លាចអ្នកណាស្ដីឱ្យ។

៥. រស់នៅដោយឯករាជ្យ ៖ ជាមនុស្សស្រីកុំរំពឹងលើអ្នកដទៃ ត្រូវប្រឹងដោយខ្លួនឯង មិនចេះត្រូវរៀន មិនពូកែត្រូវខំប្រឹងបន្ថែម ភាពច្បាស់លាស់បំផុតមិនមែនស្មារបស់អ្នកដទៃទេ គឺជើងយើង។

C54974f64f81a437b5434ae7486b5b45

៦. កុំទោរទន់ក្នុងរឿងស្នេហា ៖ កុំបណ្តោយខ្លួនឱ្យស្រឡាញ់លើមនុស្សសាវ៉ា ដ្បិតមនុស្សសាវាពូកែនិយាយស្ដី មានមន្តស្នេហ៍ តែអ្នកក៏ត្រូវតែចេះស្រឡាញ់ខ្លួនឯង មិនមែនព្រោះតែស្រឡាញ់គេ ​​ក៏ព្រមគ្រប់យ៉ាង រហូតដល់លះបង់ខ្លួនឯងចោលនោះឡើយ។

៧. រៀនធ្វើល្ងង់ ៖ មិនបាច់ទៅឆ្លាតពូកែពេកទេ ជាមួយរឿងដែលមិនសំខាន់ ពេលខ្លះល្ងង់តិចៗក៏ល្អដែរ តែអ្នកត្រូវតែមានប្រាជ្ញាអាចដោះស្រាយជាមួយរឿងដែលលំបាកក្នុងជីវិត ទើបជាស្ត្រីខ្លាំងពូកែ។

៨. ចេះផ្តល់ និងទទួល ៖ កុំយកអ្វីពីនរណាម្នាក់ កុំខ្វល់អី ព្រោះជីវិតនេះមិនជំពាក់កម្មអ្នកណាទេ គេឱ្យអី ព្រោះគេចង់បានអីផ្សេងពីយើង។ ត្រូវចាំក្នុងទំនាក់ទំនងណាក៏ដោយ មានទៅមានមក បើគេឱ្យអ្វីមកយើង យើងក៏ត្រូវតែឱ្យអ្វីមួយទៅគេវិញដែរ កុំឱ្យមានពាក្យថា "ឱ្យរបស់ ស្រណោះដៃ" លើលោកនេះគ្មានរបស់ Free នោះឡើយ។

៩. រក្សាស្តង់ដារឱ្យខ្ពស់ ៖ កុំធ្វើជាមនុស្សដែលងាយនឹងឱ្យអ្នកដទៃឌឺដង មើលងាយបានឱ្យសោះ ឱ្យតែយើងចេះបង្កើនសមត្ថភាព ចំណេះដឹង និងជំនាញរបស់ខ្លួនឯឱ្យខ្លាំងពូកែ យើងនឹងមានតម្លៃ មានស្ដង់ដារ មិនអាចឱ្យអ្នកណាមកមើលស្រាយយើងបានឡើយ។

១០. អត់ធន់ឱ្យបានខ្ពស់ ៖ ខ្សោយយ៉ាងណាក៏ត្រូវរៀនអត់ធន់ដែរ ព្រោះទោះជាមាន រឿងអ្វីក៏ត្រូវប្រឈមមុខដោយខ្លួនឯង ធ្វើជាមនុស្សមិនអាចទន់ជ្រាយបានឡើយ ត្រូវតែរឹងមាំ ពូកែអត់ធន់ទើបអាចឆ្លងផុតគ្រប់បញ្ហា​ ការលំបាកនៅក្នុងជីវិតបាន។

938416378716148d22172d8ebdfeff5c

១១. ត្រូវចេះពេញចិត្តនឹងខ្លួនឯង ៖ រៀនផ្គាប់ចិត្តខ្លួនឯង ដឹងថាខ្លួនឯងនៅចំណុចណា អ្វីដែលខ្លួនមាន អ្វីដែលត្រូវធ្វើ វាជាចំណុចខ្លាំង ហើយចេះពេញចិត្តនូវអ្វីដែលខ្លួនមាន ក៏ជាសេចក្តីសុខមួយបែបដ៏ងាយៗដែរ។

១២. ត្រូវតែស្រស់ស្អាត ៖ ព្យាយាមថែរក្សារូបរាងសម្រស់របស់ខ្លួនឯងឱ្យបានស្អាតជានិច្ច ស្អាតមិនមែនដើម្បីទៅទាក់ទាញអ្នកណា មិនមែនដើម្បីឱ្យអ្នកណាមកតាមចែចង់ សុំស្រឡាញ់ទេ តែស្អាតដើម្បីខ្លួនឯង ជាទំនុកចិត្តភាពជឿជាក់ដល់ខ្លួនឯង នៅពេលដែលយើងស្អាត យើងនឹងរឹតតែឱ្យតម្លៃ និងស្រឡាញ់ខ្លួនឯង។

១៣. រៀនដោះលែង ៖ រៀនទទួលស្គាល់ថានៅលើលោកនេះ មិនមានអ្វីដែលជារបស់យើងនោះឡើង មិនថាជាមនុស្ស ឬរបស់ក៏ដោយ សូម្បីតែសម្បកកាយរបស់យើងនេះ ក៏មិនអាចនៅជាមួយយើងរហូតដែរ ដល់ពេលដល់វេលាគង់តែរសាត់ទៅ ដូច្នេះ កុំនៅឱបក្រសោប នាំតែកើតទុក្ខប៉ុណ្ណោះ។

១៤. រស់នៅដើម្បីខ្លួនឯង ៖ មនុស្សស្រីដែលឆ្លាត នាងនឹងមិនអាចធ្វើឱ្យខ្លួនឯងសប្បាយ ឬកើតទុក្ខព្រោះតែអ្នកដទៃនោះឡើយ ផ្ទុយទៅវិញ នាងចេះរស់នៅឱ្យសប្បាយចិត្ត រស់នៅជាខ្លួនឯង ដើម្បីខ្លួនឯង បើអ្នកមិនរស់នៅបានល្អទេ កុំសង្ឃឹមថានឹងផ្គាប់ចិត្តជីវិតអ្នកដទៃបានឱ្យសោះ៕