៣ យ៉ាងត្រូវថែរក្សាឱ្យបានល្អ ដើម្បីជួយកែលម្អឱ្យជីវិតអ្នករឹតតែល្អប្រសើរ រហូតដល់ពេលចាស់

មិនថាអ្នកស្ថិតនៅក្នុងវ័យណានោះឡើយ ចង់ឱ្យជីវិតមានផាសុកភាពល្អ អ្នកត្រូវតែថែរក្សា ៣ យ៉ាងនេះឱ្យបានខ្ជាប់ខ្ជួន ដរាបណាអ្នកអាចថែរក្សា ៣ យ៉ាងនេះបាន ធានាថានៅពេលចាស់ទៅ ជីវិតអ្នកនឹងកាន់តែល្អប្រសើរ។

Cover Copy

១. ថែរក្សាសុខភាព ៖ កំហុសដ៏ធំបំផុតដែលមនុស្សជាច្រើនតែងសាងឡើងនោះគឺមិនថែរក្សាសុខភាពឱ្យបានល្អ។ អ្នក​ខ្លះ​និយាយ​ថា មាន​សុខភាពល្អ ​ក៏គ្មាន​អ្វី​គ្រប់​យ៉ាងដែរ ប៉ុន្តែ​ការ​បាត់​បង់​សុខភាព​ គឺ​អ្នកនឹងបាត់​បង់​គ្រប់​យ៉ាង។ នៅពេលអ្នកឈានដល់វ័យកណ្តាល សម្ពាធនៃជីវិតក៏កើនឡើង។ មនុស្ស​ដែលមិនបានថែរក្សាសុខភាពតាំងពីក្មេង នឹងមានអារម្មណ៍ស្ដាយក្រោយពេលចាស់ទៅ ទម្រាំដឹងខ្លួន ក៏ហួសពេលហើយ។ ក្នុងសង្គមបច្ចុប្បន្ននេះ មនុស្សច្រើនណាស់ដែលយលសុខភាព ទៅប្ដូរនឹងលុយកាក់ ទ្រព្យសម្បត្តិ រហូតដល់ពេលពួកគេមានលុយ មានទ្រព្យហើយ ក៏យកទ្រព្យដែលមានទៅប្ដូរយកសុខភាពមកវិញ ប៉ុន្តែប្រហែលជាលែងមានតម្លៃហើយ ព្រោះសុខភាពទ្រុឌទ្រោម មិនអាចរស់នៅសោយសុខលើទ្រព្តដែលខំរកបានឡើយ។

1febb37b454b90603367b757d04ece51 (1)

២. រក្សាទំនាក់ទំនងក្រុមគ្រួសារ ៖ នៅពេលដែលមនុស្សឈានដល់វ័យកណ្តាល ភាពអស់កម្លាំងក្លាយជាបទដ្ឋាន។ ការងារ​មក​មុន​បន្ទាប់​មក​ក្រុមគ្រួសារ​ និង​កូនៗ។ មនុស្សជាច្រើនកំពុងរសាត់ឆ្ងាយពីទំនាក់ទំនងគ្រួសាររបស់ពួកគេដោយមិនដឹងខ្លួន។ ក្នុង​សង្គម​មាន​មនុស្ស​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាជីព​ការងារ​ល្អ​តែ​គ្រួសារ​ក៏បែកបាក់។ ជាក់ស្តែង វាជាការលំបាកខ្លាំងណាស់ក្នុងការថែរក្សាអាពាហ៍ពិពាហ៍។ ក្នុងជីវិត មិនមែនអ្វីៗទាំងអស់ត្រូវ និងខុសនោះទេ។ យ៉ាងណាមិញ ផ្ទះគឺជាកន្លែងសម្រាប់បង្ហាញអំពីអារម្មណ៍។ បើ​គិត​គ្រប់​យ៉ាង​ហើយ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក នោះ​នឹង​មាន​តែ​ធ្វើ​ឱ្យ​ចិត្ត​ភាគី​ទាំង​សង​ខាង​កាន់​តែ​ឆ្ងាយពីគ្នាតែប៉ុណ្ណោះ។

59f3c6ce7813dce070075e5fa6d009ec

៣. ថែរក្សាអារម្មណ៍ ​និងផ្លូវចិត្ត ៖ តើអ្វីទៅជាស្ថានភាពដ៏ល្អបន្ទាប់ពីវ័យកណ្តាល? វា​ជា​ស្ថានភាព​ជីវិត​ដ៏​ល្អ​បំផុត​គឺ​ការ​ចេះ​ដាក់​ចិត្ត​ជា​មុន​សិន ហើយ​ទុក​អារម្មណ៍​នៅ​ពី​ក្រោយ។ អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប​ដើម្បី​ឈាន​ដល់​វ័យ​កណ្តាល​ គឺ​ត្រូវ​ស្រឡាញ់​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន ថែរក្សាអារម្មណ៍ និងផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យរងសម្ពាធផ្ដេសផ្ដាស នេះជារឿងដែលសំខាន់ណាស់សម្រាប់ជីវិតរស់នៅរបស់មនុស្សយើងម្នាក់ៗ៕